ព័ត៌មានទាន់ហេតុការណ៍៖

សម រង្សុី អំពាវនាវកុំឲ្យសមាជិកបក្សសង្គ្រោះជាតិទទួលយកការសម្រេចចិត្តរបស់ កឹម សុខា

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ លោក សម រង្ស៊ី អតីតប្រធានគណ បក្សសង្គ្រោះជាតិដែលបានប្រកាសលាលែងពីគណបក្ស ហើយនោះបានចេញសារ ជាឃ្លីបវីដេអូមួយពីក្រៅប្រទេសដោយប្រកាសកុំឲ្យសមាជិកគណបក្សសង្គ្រោះជាតិទាំងអស់ទទួលយកសេចក្តីសម្រេចណាមួយរបស់លោក កឹម សុខា ដែលកំពុង ជាប់ឃុំក្នុងពន្ធនាគារ ។

លោក សម រង្ស៊ី បាននិយាយថា «ឥឡូវ នេះលោក កឹម សុខា ស្ថិតនៅក្រោមការ គំរាមកំហែង។ សេចក្តីសម្រេច សេចក្តី ប្រកាសអ្វីរបស់លោក កឹម សុខា យើងជឿ ជាក់ថា មិនមែនជាសេចក្តីសម្រេចរបស់ គាត់ពិតប្រាកដទេ។ បើគាត់មានសេរីភាពពេញលេញគឺច្បាស់ជាគាត់មិនធ្វើអ្វីតាមគេបង្គាប់បញ្ជាឲ្យគាត់ធ្វើទេ។ មានអ្នកខ្លះ យកឈ្មោះលោក កឹម សុខា ប្រើប្រាស់ដើម្បីទាញគណបក្សសង្គ្រោះជាតិឲ្យចុះចូលជាមួយបក្សកាន់អំណាច» ។

សាររបស់លោក សម រង្ស៊ី ធ្វើឡើងភ្លាមៗបន្ទាប់ពីចរន្តនៃការចាកចេញរបស់សមាជិកបក្សចុះចូលជាមួយគណបក្ស ប្រជាជនកម្ពុជាកាន់តែច្រើនឡើងចាប់តាំងពីតំណាងរាស្ត្ររហូតដល់ក្រុមប្រឹក្សា ឃុំ សង្កាត់នៅទូទាំងប្រទេស ។

នៅមូលដ្ឋានចរន្តនៃការចាកចេញពីបក្សសង្គ្រោះជាតិ និងទំនាស់មិនទុកចិត្តគ្នានៅមូលដ្ឋានបានកើតឡើងដោយសារចរន្តនៃការចង់ចាកចេញកំពុងពុះកញ្ជ្រោល ។

ចរន្តនៃការចាកចេញពីបក្សកាន់តែច្រើនឡើងធ្វើឲ្យលោក សម រង្ស៊ី លែងមានការ ជឿជាក់លើជំហររបស់លោក កឹម សុខា ដែលអាចនឹងសម្រេចចាកចេញពីបក្ស សង្គ្រោះជាតិដើម្បីជាថ្នូរឲ្យបានចេញពីការកាត់ទោសលើករណីក្បត់ជាតិ ៕ ហេង សូរិយា


ចែករំលែក៖