ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញក្នុងឱកាសដែលលោក អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៧ -២០១៨ និងចែករង្វានa់សិស្សពូកែថ្នាក់អន្តរ ជាតិ និងថ្នាក់រាជធានីភ្នំពេញសម្រាប់ឆ្នាំ សិក្សា២០១៦-២០១៧ ដែលបានធ្វើឡើង នៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ បានប្រាប់អ្នកកាសែតថា អាជ្ញាធររាជធានី ភ្នំពេញគ្រោងនឹងបិទទ្វារក្លិបកម្សាន្តទាំង អស់នៅពេលថ្ងៃដោយសារវាជាដើមចមធ្វើ ឲ្យសិស្សានុសិស្សមួយចំនួនគេចសាលារៀននាំគ្នាចូលក្លិបធ្វើឲ្យខូចអនាគតសិស្សា នុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ ប្រទេសជាតិ ។
លោកអភិបាលរាជធានីមានប្រសាសន៍ ថា ក្លិបទាំងអស់នៅក្រុងភ្នំពេញនឹងមិនឲ្យ បើកនៅពេលថ្ងៃទេ ព្រោះអាចឲ្យក្មួយៗ ជាសិស្សានុសិស្សមួយចំនួនគេចសាលា ចូលក្លិបធ្វើឲ្យខូចអនាគត។ នេះជាការគិតគូរដ៏វែងឆ្ងាយមួយរបស់ថ្នាក់ដឹកនាំរបស់យើងដែលធ្វើយ៉ាងណាជំរុញឲ្យសិស្សប្រឹងប្រែងសិក្សារៀនសូត្រមិនគេចសាលារៀន ព្រោះកន្លងមកមានសិស្សមួយចំនួនបាននាំគ្នាចូលក្លិបពេលថ្ងៃតែយើងមិនដឹងថា ពួកគេចូលក្លិបនេះចំម៉ោងលីប ឬពួកគេ គេចសាលានោះទេ។
ក្នុងនាមអាជ្ញាធរដែនដីដែលជាអាណា ព្យាបាលប្រជាពលរដ្ឋក៏ដូចជារាជរដ្ឋាភិ បាលបានគិតគូរច្រើនណាស់ចំពោះវិស័យ អប់រំនេះ។ ដូច្នេះទើបយើងមានវិធានការ គ្រប់បែបយ៉ាងធ្វើយ៉ាងណាឲ្យសិស្សដែល ជាទំពាំងស្នងឫស្សីនេះក្លាយជាឫស្សីពិត ប្រាកដ ហើយឫស្សីនោះជាឫស្សីដែលរឹង មាំនិងប្រើប្រាស់បានទៀតដើម្បីស្នងការងារ ប្រទេសជាតិទៅថ្ងៃអនាគត ៕ ប្រាថ្នា