ខេត្តកំពង់ចាម ៖ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាកម្លាំងជំនាញមន្ទីរយុត្តិធម៌ខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកចំការលើ បានចុះបង្រ្កាបកន្លែងជល់មាន់ បាញ់អាប៉ោង មួយកន្លែងស្ថិតនៅភូមិពង្រែងស ឃុំស្ពឺ ស្រុកចំកាលើ ខេត្តកំពង់ចាម ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្រោមបទបញ្ជាលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ។
ជាលទ្ធផល ឃាត់ខ្លួនជនញៀនល្បែងបានចំនួន៤នាក់ ចាប់យកវត្ថុតាងចាប់យករួមមានម៉ូតូចំនួន១៦គ្រឿង , មេអាប៉ោង១ , មាន់១ក្បាល , ជញ្ជីងសំរាប់ថ្លឹងមាន់១ , ស៊ុមដែកចំនួន១៣ , ហាន់តោ១, ចានអាប៉ោង១, តុ១, កៅអី៤៥ ,លុយចំនួន១០ម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការ តាមនីតិវិធី ៕ វណ្ណៈ