ព័ត៌មានទាន់ហេតុការណ៍៖

ឆបោកប្រាក់៩០០ដុល្លារថាឲ្យចូលបម្រើការជាកងរាជអាវុធហត្ថត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដោយសង្ស័យឆបោកប្រាក់គេ៩០០ដុល្លារ ថ្នូរនឹងការសន្យាថា ឲ្យចូលបម្រើការជាកងរាជអាវុធហត្ថ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៨និង៥១នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកន្លែងលក់កាហ្វេ ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្ត្រីមានសមត្ថកិច្ចបានថ្លែងប្រាប់សារព័ត៌មាននគរវត្តថា កម្លាំងមន្ទីរយុត្តិធម៌ សហកាជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ង៉ែត វ៉ន ភេទប្រុស អាយុ៤៥ឆ្មាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក អសយដ្ឋានភូមិឆ្លងកាត់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកស្មាស់រីវ៉ូ ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ ណស1C0834,ទូរសព្ទ័ដៃ១គ្រឿង,ខោអាវឯកសណ្ឋានកងរាជអាវុធហត្ថ២កំប្លេ(ការងារ១,ប្រតិបត្តិការ១)មានគ្រឿងបំពាក់គ្រប់។
ប្រភពបានបន្តថា ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះម្នាក់ ឈ្មោះ ស្មាន អូមើត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អស់ប្រាក់ចំនួន៩០០ដុល្លារថា ឲ្យចូលធ្វើកងរាជអាវុធហត្ថ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧៕ ប៉ឹម ពិន


ចែករំលែក៖