ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនអ្នកចែក និងអ្នកសេពថ្នាំញៀនរួមវត្ថុតាង

ចែករំលែក៖

ប៉ោយប៉ែត៖ ជនសង្ស័យចែកចាយ រួមទាំងថ្នាំញៀនត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចាប់បាន កាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះសំណាក់ពានមាស និងនៅកែងសណ្ឋាគារលីហេងឆាយ ក្នុងសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីទទួលបានព័ត៌មាន ពីម្ចាស់ផ្ទះសំណាក់ពានមាសបានរាយការណ៍ថា មានអ្នកសេពគ្រឿងញៀននៅក្នុងបន្ទប់២៥២ បន្ទាប់មក កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអអិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះ ទៅដល់បន្ទប់ខាងលើ និងត្រួតពិនិត្យបាន ឃាត់ខ្លួនជនសង្សយ័ប្រើប្រាស់ថ្នាំ៤នាក់រួមជាមួយវត្ថុតាង ដបកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន១ ដែកកេះចំនួន៨ កម្លាំងបាននាំជនសង្សយ័មកធ្វើតេសស្វែងរកសារធាតុញៀនឃើញ(វិជ្ជមាន)ទាំងអស់។

តាមចម្លើយសារភាពរបស់ជនសង្សយ័ទាំង៤នាក់ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ទៀត នៅចំណុចកែងសណ្ឋាគាលីហេងឆាយ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឈ្មោះ ចឹក ទី ហៅទី ភេទប្រុស អាយុ៣៤ឆ្នាំ ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សរថ្លា ចំនួន៣ថង់ តូច ,ម្សៅខេចំនួន ២ថង់តូច , ថ្នាំក្រវី ១គ្រាប់ , ម៉ូតូ១២៥ ពណ៌ខ្មៅ ស្លាកលេខ 1K-3577 ទូរសព្ទ័ដៃ ចំនួនពីរគ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅការរិយាល័យ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕ វណ្ណា


ចែករំលែក៖