ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវគេវាយស្លាប់ក្នុងពេលទៅលេងរាំធុងបាស់នៅវត្តត្រពាំជំុ ស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវគេវាយអោយរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងពេលដែលជនរងគ្រោះមកលេងរាំធុងបាស់ ហើយដើរត្រឡប់ទៅផ្ទះវិញ។

ហេតុការណ៍វាយសម្លាប់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ក្លោងទ្វារចូលវត្តត្រពាំងជំុ ក្នុងភូមិដូនទយ ឃំុសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ហែម រ៉ាយុទ្ធ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ។

នៅយប់កើតហេតុនោះជនរងគ្រោះបានជិះម៉ូតូមករាំធុងបាស់ នៅវត្តត្រពាំងជុំ ស្ថិតក្នុងភូមិដូនទយឃុំសែប ហើយក៏មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមទៀត មកពីភូមិក្បាលថ្នល់ឃុំសែប ។ លុះដល់វេលាម៉ោង១១និង៣០នាទីយប់ ពេលចប់កម្មវីធីជនរងគ្រោះបានដើរចេញ ក្នុងបំណងត្រឡប់ទៅ់ផ្ទះវិញដល់ក្លោងទ្វារចូលវត្ត ត្រូវគេស្ទាក់វាយតែម្តង។ ជនដៃដល់គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលនៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវ ដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទារទោសតាមច្បាប់ ៕ ចន្ថា

 


ចែករំលែក៖