ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយទទួលជ័យជម្នះលើក្រុមភេរវកម្មរដ្ឋាភិបាលប្រទេសស៊ីរីនៅប្រឈមមុខនឹងក្រុមជនជាតិឃើដ

ចែករំលែក៖

រដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោក អាល់ អាសាដ ត្រូវប្រឈមនឹងបញ្ហាធំមួយទៀតគឺក្រុមជនជាតិឃើដ ក្រោយពេលទទួលបានជ័យជម្នះលើក្រុមភេរវកម្ម IS ។ ក្រុមជនជាតិឃើដ បានគ្រប់គ្រងទីតាំងជាច្រើននៅក្នុងប្រទេសស៊ីរី ហើយក្រុមនេះ អាចទាមទារឯករាជ្យ ផ្តាច់ខ្លួនចេញពីស៊ីរី។

កន្លងមកក្រុមជនជាតិឃើដនៅក្នុង ប្រទេសអីុរ៉ាក់ក៏មានសកម្មភាព បោះឆ្នោត ទាមទារផ្តាច់ខ្លួនដែរ តែត្រូវបានរដ្ឋាភិបាលអីុរ៉ាក់រារាំង។

ក្នុងពេលនេះស្របពេលរដ្ឋអ៊ិស្លាមជ្រុលនិយម ជិតទទួលបរាជ័យនៅក្នុងប្រទេសស៊ីរីនោះ ទីក្រុងដាម៉ាស់ តាមសេចក្តី រាយការណ៍ គឺកំពុងតែកំណត់ចក្ខុវិស័យ លើតំបន់ដែលកងកម្លាំង ដឹកនាំដោយពួក ឃើដកាន់កាប់ រួមទាំងវាលអណ្ដូងប្រេងនៅភាគខាងកើត ដោយប្រថុយនឹងការ ប្រឈមមុខដាក់គ្នាថ្មី។

អ្នកវិភាគបាននិយាយថា ប្រធានាធិប តីស៊ីរី បាសា អាល់អាសាដ ហាក់ទំនងជា ត្រូវបានជំរុញ ដោយព្រឹត្តិការណ៍ ក្នុងប្រទេស អុីរ៉ាក់ ទីដែលអាជ្ញាធរឃើដ ទទួលរងការ ប៉ះទង្គិចដ៏ធំ ចាប់តាំងពីរដ្ឋក្នុងតំបន់បានធ្វើចលនាប្រឆាំង នឹងប្រជាមតិទាមទារឯករាជ្យពីអុីរ៉ាក់។

មេបញ្ជាការមួយរូប ដែលជាផ្នែកនៃ សម្ព័ន្ធយោធា មានរួមបញ្ចូលទាំង កង កម្លាំងប្រយុទ្ធស៊ីអុីតគាំទ្រ ដោយអុីរ៉ង់ មក ពីទូទាំងតំបន់ បាននិយាយថា “ចំពោះធន ធានរបស់ប្រជាជនស៊ីរី នៅភាគខាងកើត មានប្រេង និងរបស់ផ្សេងទៀត យើងនឹង មិនអនុញ្ញាត ឲ្យអ្នកណាម្នាក់បន្តគ្រប់ គ្រងទៀត ហើយក៏មិនអនុញ្ញាតឲ្យ បង្កើតតំបន់ ឬក៏គិតអំពីស្វ័យគ្រប់គ្រងដែរ”៕ ម៉ែវ សាធី


ចែករំលែក៖