ព័ត៌មានទាន់ហេតុការណ៍៖

Coventry City ទិញបាន Loum Tchaouna ពី Burnley ក្នុងកិច្ចសន្យា ៥ ឆ្នាំ

ចែករំលែក៖

ក្លិប Coventry City ដែលទើបឡើងមកលេងនៅក្របខណ្ឌ Premier League បានប្រកាសជាផ្លូវការនៅថ្ងៃសៅរ៍ថា បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Loum Tchaouna ពីក្លិប Burnley ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។

កីឡាករវ័យ ២២ ឆ្នាំ រូបនេះ បានផ្ទេរពី Lazio មក Burnley កាលពីឆ្នាំមុន ហើយក្នុងរដូវកាលតែមួយជាមួយក្លិប គាត់បានបង្ហាញខ្លួន ៣២ ប្រកួត និងរកបាន ៣ គ្រាប់។

Tchaouna បានចាប់ផ្តើមអាជីពពីថ្នាលយុវជនរបស់ Rennes នៅបារាំង ហើយបានបង្ហាញខ្លួនឱ្យក្រុមធំ មុនពេលត្រូវបានដាក់ឱ្យ Dijon ខ្ចីជើង។

បន្ទាប់មក គាត់បានផ្ទេរទៅលេងនៅប្រទេសអ៊ីតាលី ដោយរកបាន ៦ គ្រាប់ និង Assist ៣ ដង ក្នុងការបង្ហាញខ្លួន ៣៥ ប្រកួត ឱ្យ Salernitana ហើយក៏បានលេង ១១ ប្រកួតក្នុង UEFA Europa League ជាមួយ Lazio ផងដែរ។

Coventry City នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មី ដោយត្រូវធ្វើដំណើរទៅជួបក្រុមការពារជើងឯក Arsenal នៅថ្ងៃទី ២១ ខែសីហា៕


ចែករំលែក៖