ខេត្តកណ្ដាល ៖ មានករណីផឹកស៊ីស្រវឹងទាញកាំបិតដេញកាប់គ្នា ហើយទីបំផុតអ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង១០បាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះម្នាក់ឈ្មោះ វ៉ាន់ ដេត ភេទប្រុស អាយុ២២ឆ្នាំ(ខ្មែរ)មុខរបរនៅផ្ទះ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យម្នកៈឈ្មោះ វ៉េង សំអាងទេភប្រុសអាយុ២០ឆ្នាំ(ខ្មែរ)មានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
វត្ថុតាងចាប់យករួមមានៈ កាំបិតកញ្ចែតមួយប្រវែង០,៥៥ម៉ែត្រ, ដងឈើប្រវែង០,២៥ម៉ែត្រ និងផ្លែដែកប្រវែង០,៣០ម៉ែត្រ ។
មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកស្រាថ្នាំជាមួយគ្នារួមនិងមិត្តភក្តិម្នាក់ទៀតឈ្មោះស៊ីវ ប៊ុន រ៉ុងភេទប្រុសអាយុ២២ឆ្នាំ(ខ្មែរ)មានទីលំនៅកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលនៅផ្ទះរបស់ឈ្មោះ ដូចភេទប្រុសអាយុប្រហែល៣២ឆ្នាំ(ខ្មែរ)មានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពេលកំពង់ផឹកស្រាថ្នាំឈ្មោះសុីវ ប៊ុនរ៉ុងភេទប្រុស និងឈ្មោះវ៉េង សំអាងភេទប្រុសបានឈ្លោះប្រកែកគ្នា។
លុះដល់វេលាម៉ោងកើតហេតុដូចខាងលើជនសង្ស័យក៏ដើរចេញមកផ្ទះរបស់ខ្លួនវិញលុះដើរពាក់កណ្ដាលផ្លូវស្រាប់ឈ្មោះស៊ីវ ប៊ុនរ៉ុងភេទប្រុស និងឈ្មោះវ៉ាន់ ដេតភេទប្រុសបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០១៣ពាក់ស្លាកលេខភ្នំពេញ1BV.5912មកតាមព្រួតវាយឈ្មោះវ៉េង សំអាងភេទប្រុស ពេលនោះឈ្មោះវ៉េង សំអាងភេទប្រុសខឹងក៍រត់ទៅផ្ទះរបស់ខ្លួនយកកាំបិតកញ្ចែតប្រវែង0.55ម៉ែត្រ ដងឈើប្រវែង0.25ម៉ែត្រ ផ្លែដែកប្រវែង0.30ម៉ែត្រមកកាប់ឈ្មោះវ៉ាន់ ដេតភេទប្រុសចំនួនបីកាំបិតចំស្មាខាងស្ដាំមួយកាំបិតដេរចំនួន07ថ្នេរ ចំដើមដៃខាងឆ្វេងមួយកាំបិតដេរចំនួន05ថ្នេរ និងចំម្រាមកូនដៃមួយកាំបិតដេរចំនួន03ថ្នេរសរុបដេរចំនួន15ថ្នេរ។
ប្រជាពលរដ្ឋល្អផ្ដល់ព័ត៌មានតាមរយៈទូរស័ព្ទមកកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលបានពត៌មានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសួរនាំ រួចក៍បញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី ៕