ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី បានចុះបង្ក្រាបករណីជួញដូរ សារធាតុញៀនចំនួន៣នាក់ រួចបញ្ជូនមកសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្ត ទៅតុលាការខេត្ត ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលំនៅដ្ឋាន ក្នុងក្រុមទី០៣ ភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ណាម ណម នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា ជនសង្ស័យ ទាំង៣នាក់ ឈ្មោះ ហ៊ាង សុភ្ភៈ ហៅគង់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិថ្នល់ទទឹង ឃុំព្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ជួញដូរ)( មានសារធាតុញៀនក្នុងខ្លួន), ឈ្មោះ ហ៊ាង មករា ហៅ យ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (សំរួល) (មានសារធាតុញៀនក្នុងខ្លួន) និងឈ្មោះ រុំ រ៉ូន ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។
ក្រោយឃាតខ្លួន សមត្ថកិច្ចបានដក់ហូត វត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន០៥កញ្ចប់ ស្មើនឹងទំងន់០,៥ក្រាមទាំងសំបកឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ប៊ុន រិទ្ធី