ភ្នំពេញៈ បុរសវ័យចំណាស់ជាជនជាតិបរទេស ម្នាក់បានដេកស្លាប់នៅក្នុងភោជនីយដ្ឋាន Anise terrace resterant &bar បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់បន្ទប់លេខ១០៤ ជាន់ទី១ ផ្លូវលេខ២៧៨កែងផ្លូវ៥៧ ក្រុម៤៣ ភូមិ៥ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
បុរសជាតិបរទេសនោះ មានឈ្មោះ Luijendilk basjas ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរ អ្នកទេសចរណ៍ ជាជនជាតិ ហូឡង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយជំងឺជរាប្រចាំកាយ មិនមែនជារឿ ងឃាតកម្មនោះទេ ព្រោះបើតាមការបញ្ជាក់ពីក្រុមគ្រួសារសព ថាគាត់មានជំងឺបេះដូងយូរឆ្នាំ មកហើយ គួបផ្សំគាត់មានជំងឺច្រើនមុខទៀត ទើបគាត់បាត់បង់ជីវិតយ៉ាងនេះ។
យ៉ាងណាការស្លាប់របស់ជនជាតិបរទេសរូបនេះ ត្រូវបានសមត្ថកិច្ចប្រតិកម្ម ថាម្ចាស់ ទីតាំង ហាក់មានការលាក់បាំងជាមួយសមត្ថកិច្ចនិងអ្នកសារព័ត៌មាន ដោយមិនរាយ ការណ៍ ប្រាប់ឲ្យដឹងទេ លុះត្រាមានការភ្ញាក់ផ្អើលខ្លាំងទើបម្ចាស់ភោជនីយដ្ឋានមួយនេះ រាយការណ៍ប្រាប់ ហើយម្ចាស់ទីតាំងមិនមកធ្វើការបំភ្លឺជាមួយសមត្ថកិច្ចទេ បែរជាឲ្យបុគ្គលិក ជាតំណាងរបស់ខ្លួនមកបំភ្លឺជំនួសវិញ ៕ ប្រាថ្នា