ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! អារកសម្លាប់ប្រពន្ធហើយអារកម្លាប់ខ្លួនឯងតាមក្រោយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈរងរបួសយ៉ាងធ្ងន់ដោយសារតែយកកាំបិតអារកប៉ុនប៉ងសម្លាប់ខ្លួនឯងតែម្តងមិនស្លាប់ ។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិគោកចំបក់១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់យកព័ត៌មានកាសែតនគរវត្តបានដឹងជាបឋមថា បុរសរូបនេះ មុនធ្វើសកម្មភាពអារកប៉ុនប៉ងសម្លាប់ខ្លួនឯង គឺរូបគេបានអារកសម្លាប់ប្រពន្ធបណ្តាលឲ្យស្លាប់រួចហើយៗហើយមូលហេតុពិតប្រាកដនៃអំពើដ៏គួរឲ្យព្រឺសម្បុរនេះ នៅមិនទាន់លាតត្រដាងនៅឡើយទេ។

សមត្ថកិច្ចជំនាញបាននិងកំពុងពិនិត្យពិច័យលើករណីនេះ ៕ សុខាសែនជ័យ


ចែករំលែក៖