ព័ត៌មានទាន់ហេតុការណ៍៖

តុលាការធម្មនុញ្ញអេស្ប៉ាញលុបចោលការប្រកាសឯករាជ្យតំបន់កាតាឡូនៀ

ចែករំលែក៖

នៅថ្ងៃទី៩ ខែវិច្ឆិកា តុលាការធម្មនុញ្ញាអេស្ប៉ាញបានប្រកាសលុបចោលការ ប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញរបស់សភាកាតាឡូនៀ កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ជាផ្លូវការ។ អ្នកនាំពាក្យតុលាការធម្មនុញ្ញអេស្ប៉ាញបានប្រកាសថា «ការប្រកាសឯករាជ្យកាលពីថ្ងៃទី២៧ ខែតុលា របស់សភាកាតាឡូនៀ គឺជារឿងខុសនឹងច្បាប់ធម្មនុញ្ញអេស្ប៉ាញ។

នៅពេលនេះ វិបត្តិតំបន់កាតាឡូនៀ នៅតែបន្ត កាលពីថ្ងៃទី៨ ខែវិច្ឆិកា បណ្តា គណបក្សដែលចង់ផ្តាច់ខ្លួនឯករាជ្យនៅ កាតាឡូនៀ បន្តបរាជ័យក្នុងការបង្កើន សម្ពន្ធមិត្ត រួមគ្នាប្រជែងនៅក្នុងការបោះ ឆ្នោតមុនកំណត់នៅតំបន់កាតាឡូនៀ នា ថ្ងៃទី២១ ខែធ្នូខាងមុខ។

ក្រោយការប្រកាសឯករាជ្យតំបន់កាតាឡូនៀ តុលាកាបានសម្រេចព្យួរសេចក្តី ប្រកាសខាងលើ តាមសំណើរបស់រដ្ឋា ភិបាលអេស្ប៉ាញ។ ក្រោយមករដ្ឋាភិបាល អេស្ប៉ាញ ក៏ទទួលបានការឯកភាពពីព្រឹទ្ធសភាក្នុងការដំណើរការមាត្រាទី១៥៥ នៃ រដ្ឋធម្មនុញ្ញដើម្បីដកហូតសិទ្ធិគ្រប់គ្រង ស្វ័យភាពតំបន់កាតាឡូនៀមកវិញ។

ក្រោយពេលតុលាការអេស្ប៉ាញចេញដីកាចាប់ខ្លួនអតីតមេដឹកនាំតំបន់កាតាឡូនៀ ដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេស បែលហ្ស៊ិក ពេលនេះលោក Carles Puigdemont និងមន្រ្តីរដ្ឋាភិបាលកាតាឡូនៀ ៤នាក់ផ្សេងទៀត ដែលត្រូវរដ្ឋាភិបាល អេស្ប៉ាញទម្លាក់ចេញពីតំណែង បាន ប្រគល់ខ្លួនឲ្យប៉ូលិសបែលហ្ស៊ិកហើយ។

តាមអយ្យការបែលហ្ស៊ិកមនុស្សទាំង៥នាក់ ដែលស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន របស់តុលាការអេស្ប៉ាញ ត្រូវបានប៉ូលិសបែលហ្ស៊ិកនាំទៅបង្ហាញមុខនៅការិយា ល័យចៅក្រមស៊ើបអង្កេតបន្ទាប់ពីនេះ ចៅ ក្រមបែលហ្ស៊ិកមានពេល២៤ម៉ោង ដើម្បី សម្រេចថា តើត្រូវចាប់ឃុំខ្លួន ឬដោះលែង ឲ្យមានសេរីភាព ប៉ុន្តែមានលក្ខខណ្ឌ។

តុលាការអេស្ប៉ាញបានចេញដីកាក្របខ័ណ្ឌអឺរ៉ុប ដើម្បីចាប់ខ្លួនមេដឹកនាំផ្តាច់ខ្លួនកាតាឡូនៀ លោក ការឡែស ពីកដឺម៉ុង ដែលបានរត់ទៅជ្រកកោន នៅបែលហ្ស៊ិកជាមួយអតីតរដ្ឋមន្រ្តីរដ្ឋាភិបាលតំបន់ចំនួន៤នាក់ផ្សេងទៀត។ បន្ទាប់ពីត្រូវទម្លាក់ ចេញពីតំណែង នៅក្រោយការប្រកាស ទាមទារឯករាជ្យពីអេស្ប៉ាញ លោក ការ ឡែស ពីកដឺម៉ុង និងរដ្ឋមន្រ្តីទាំង៤ រូប របស់អតីតរដ្ឋាភិបាលតំបន់កាតាឡូនៀ ត្រូវបានតុលាការអេស្ប៉ាញចោទប្រកាន់ ពីបទបះបោរទាមទារផ្តាច់ទឹកដី និងលួច បន្លំលុយរដ្ឋ។

ការចេញដីកាចាប់ខ្លួនក្នុងក្របខ័ណ្ឌ អឺរ៉ុបមានន័យថា តុលាការអេស្ប៉ាញនឹង បញ្ជូនសំណើជាផ្លូវការទៅកាន់តុលាការបែលហ្ស៊ិក ដើម្បីសុំឲ្យធ្វើបត្យាប័នលោក ការឡែស ពីកដឺម៉ុង និងបក្ខពួក។ យោង តាមនីតិវិធី ក្រោយពីទទួលបានសំណើសុំធ្វើបត្យាប័ន តុលាការបែលហ្ស៊ិក ត្រូវសិក្សា សំណុំរឿង និងចេញសេចក្តីសម្រេច នៅ ក្នុងរយៈពេលយ៉ាងយូរបំផុត៦០ថ្ងៃ។ ក៏ ប៉ុន្តែ មេធាវីរបស់លោក ការឡែស ពីក ដឺម៉ុង បានបញ្ជាក់រួចជាស្រេចហើយថា ប្រសិនបើតុលាការជាន់ទាបបែលហ្ស៊ិក សម្រេចធ្វើបត្យាប័នលោក ការឡែស ពីក ដឺម៉ុង នឹងប្តឹងជំទាស់នឹងសេចក្តីសម្រេចនេះ ទៅកាន់តុលាការជាន់ខ្ពស់បន្តទៀត។ នេះមានន័យថា ដំណើរការនីតិវិធីក្នុងការធ្វើបត្យាប័នលោក ការឡែស ពីកដឺម៉ុង នឹងអាចអូសបន្លាយពេលវេលារាប់ខែទៅ មុខទៀត។

ការចង់បានឯករាជ្យរបស់តំបន់កាតាឡូនៀ ពិបាកសម្រេច ដោយសារតែប្រទេសនៅអឺរ៉ុបទាំងមូលមិនពេញចិត្ត នឹងសកម្មភាពទាំងនោះ ដែលអាចធ្វើឲ្យ អឺរ៉ុបប្រឈមនឹងការបែកបាក់ក្នុងពេល ដែលអឺរ៉ុប មានបញ្ហាជាច្រើន ក្នុងនោះមានវិបត្តិសេដ្ឋកិច្ចជនភៀសខ្លួន និងភេរវកម្ម៕ ម៉ែវ សាធី


ចែករំលែក៖