ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដនីសាន់បើកបុកបុរសម្នាក់កំពុងជិះម៉ូតូដួលបោកក្បាលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់កំពុងជិះម៉ូតូ ស្រាប់តែរថយន្ដនីសាន់បើកមកបុកពីក្រោយបណ្ដាលឲ្យរងរបួសក្បាលធ្ងន់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥ ថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិមឈាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា អ្នកបង្កគឺរថយន្តម៉ាក នីសាន់ ពណ៌ខ្មៅ ក្រោយកើតហេតុ បានបើករត់គេចបាត់ស្រមោល ដោយ មិនទាន់ដឹងអត្តសញ្ញាណ នៅឡើយ ។ ចំណែកជនរងគ្រោះ អ្នកបើកបរម៉ូតូម៉ាក សង់ C 125 ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាក លេខ កំពង់ធំ 1j 3903 ឈ្មោះ សាលី សាគុណ ភេទប្រុស អាយុ ៥៤ឆ្នាំ មន្រ្ដីនគរបាល ថ្មាក់ វរសេនីយ៍ត្រី នាយរងការិយាល័យចរាចរណ៍ជើងទឹក ស្នងការខេត្តកំពង់ធំ រស់នៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្តាលឲ្យរងរបួស ចំក្បាលខាងក្រោយ(ធ្ងន់)។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ចូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ស្រុកស្ទោង និងវាស់វែង ធ្វើកំណត់ហេតុ ដើម្បីស្រាវជ្រាវ រកជនបង្ក និងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ៕ ប៊ុន រិទ្ធី


ចែករំលែក៖