ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេលើបង្គោលភ្លើងឆេះផ្អើលប្រជាពលរដ្ឋ រថយន្តពន្លត់អគ្គីភ័យជួយទាន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានផ្សែង និងអណ្តាតភ្លើង បានឆេះឡើង ក្រោយពីបានឆ្លងចរន្តអគ្គីសនីទុស្សេ នៅលើខ្សែភ្លើងដែលមានកំរិតតង់ស្យុងខ្ពស់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៥ នៅខាងហាងខារ៉ាអូខេមួយកន្លែង ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកមានឆ្លងចរន្ត នៅក្នុងប្រអប់ភ្លើងខាងក្រោម បណ្តាលឲ្យឆេះខ្សែខាងក្នុង និង រាលដល់ខ្សែភ្លើង នៅខាងលើតែម្តង ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចនៅទីនោះ ហើយសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គីភ័យ និង មន្រ្តីជំនាញអគ្គិសនីមកភ្លាមៗ ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ បានធ្វើអោយភ្លើងរលត់វិញ ដោយមិនបានរាលដាលបន្ថែមដល់កន្លែងផ្សេង ៕ ចន្ថា


ចែករំលែក៖