ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ត្រូវ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​១០​កញ្ចប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួលផែន​ប្រឆាំងបទល្មើសបាន​ឲ្យ​ដឹង​ថា​ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២៣និង៥៥នាទី កម្លាំងជំនាញការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បានចុះបង្រ្កាប​បទល្មើស​គ្រឿងញៀន​១​ករណី​ ស្ថិតនៅ ក្រុម១០ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជន សង្ស័យ១នាក់ ឈ្មោះ ហៃ សុងអេង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​ជា​អ្នក​បកប្រែ​ ភាសាចិន។

ជាមួយនេះ សមត្ថកិច្ច​ចាប់​យក​បាន​ ថ្នាំញៀន មេ​តំហ្វេតាមីន​ ចំនួន​១០កញ្ចប់​(ធំ​ ៣​កញ្ចប់ និង​តូច​ ​៧កញ្ចប់)​,​ថ្នាំញៀនអិចស្តាស៊ី ចំនួន១គ្រាប់​ និង​ទូ​រស័ព្ឌ ២គ្រឿង ។

ករណី​នេះ​សមត្ថកិច្ច​ ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕ ឆ្លាម សមុទ្រ


ចែករំលែក៖