ព័ត៌មានទាន់ហេតុការណ៍៖

សូម្បីតែអ្នកជិះកង់ហាត់ប្រាណ ក៏លោកចោរឆក់មិនលើកលែងដែរ

ចែករំលែក៖

ភ្នំពេញ៖ បុរសសង្ស័យជាចោរឆក់កាបូបម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាន នាំគ្នាវាយសំពងរងរបួសទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចបង្កការភ្ញាក់ផ្អើលកាលពី​ម៉ោង១៨ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ១០០៣ភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​យ៉ាន វិ​រះ ភេទប្រុស អាយុ២០ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ និងមា​ន​ស្រុកកំណើត​ភូមិ​ក្រោល​គោ ​ឃុំ​ក្រោល​គោ ​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង។ រីឯម្ចាស់កាបូបរងគ្រោះ ឈ្មោះ សេង គ​ន្ធី ភេទ​ប្រុស​ អាយុ៣៤ឆ្នាំ​ មុខរបរ​មន្ត្រីរាជការ​ ស្នា​ក់នៅ​ផ្ទះ​លេខ១៤ ផ្លូវ៤៧ សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចថា នៅមុន​កើតហេតុ​ជនរងគ្រោះ​កំពុងជិះកង់​ហាត់ប្រាណ​មកលេង​ឃ្លាំង​បង​នៅ​ផ្លូវ១០១៩ក្រោយមក​ ក៏​ជិះ​កង់​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ​ ដោយ​ជិះ​តាមផ្លូវ១០០៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ​មកដល់​ចំណុច​ខាងលើ​ ស្រាប់ តែមាន​ជនសង្ស័យ​ម្នាក់​ ជិះ​ម៉ូតូ​ SUZUKI Let’s ពណ៌​ខ្មៅ​ លាយ​ទឹកប្រាក់ ​មកពី​ក្រោយ​ធ្វើ សកម្មភាព​ឆក់យក​កាបូប​ពណ៌​ត្រេ​អ៊ី ​ដែល​គាត់​វ៉ា​ត់​ជាប់​នឹង​ចង្កេះ​ ពេលនោះ​គាត់​បាន​ប្រទាញប្រទង់​ជាមួយ​ជនសង្ស័យ​ធ្វើឲ្យ​ដួល​កង់​ចំណែក​ជនសង្ស័យ​ដួល​ម៉ូតូផងដែរ ហើយ​រត់ចូលក្នុង​ទឹកស្រះ។

ជនសង្ស័យ​ត្រូវសមត្ថកិច្ចនៅក្បែរនោះចាប់ខ្លួនបានភ្លាមៗ និង​បាន​ដកហូត​កាបូបរបស់ជនរងគ្រោះបានវិញដែលមាន​លុយ​ជាង៥០ដុល្លា​ ទូរស័ព្ទដៃ​ទំនើប២គ្រឿង និង​អិន​ចុច​ពិល​មួយគ្រឿង កាត​អេ​ធី​អឹម ​និង​សម្ភា​រ​មួយចំនួន។

សូមបញ្ជាក់ថា ការលួច ឆក់ ឬប្លន់ទ្រព្យសម្បត្តិអ្នកដទៃ មិនឈ្មោះថា ពលរដ្ឋល្អនោះឡើយ ។ លួចថ្ងៃនេះបានវាគ្រាន់ ប៉ុន្តែលួច ឬឆក់ញយដងពេកទៅ គង់តែគេចាប់បានមិនខាន ។ ដូច្នេះគួរតែយើងចូលរួមប្រឹងប្រែងធ្វើអ្វីដែលត្រូវច្បាប់ ទើបជាការប្រសើរជាង ៕


ចែករំលែក៖