ព័ត៌មានទាន់ហេតុការណ៍៖

កម្មករបាញ់ថ្នាំស្វាយម្នាក់ដេកស្លាប់ក្នុងអង្រឹង

ចែករំលែក៖

ខេត្តតាកែវ៖ បុរសដែលជាកម្មករស៊ីឈ្នួលបាញ់ថ្នាំស្វាយម្នាក់បានដេកស្លាប់ក្នុងអង្រឹងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ និង៣០ ស្ថិតក្នុងភូមិព្រៃតាឡូយ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ស៊ូ ខ្នា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គ ឃុំព្រែកទោល ស្រុកអង្គបុរី ខេត្តតាកែវ ដែលទៅស៊ីឈ្នួលបាញ់ថ្នាំស្វាយ ស្នាក់នៅចំណុចកើតហេតុខាងលើបានដេកស្លាប់នៅលើអង្រឹងរបស់ខ្លួន ហើយចំពោះមូលហេតុដែលបណ្តាលឲ្យស្លាប់នោះដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន(ខ្យល់គរ) ។

ករណីខាងលើមន្រ្តីជំនាញបានចុះពិនិត្យតាមនីតិវិធី និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ៕ ភ្នំដា


ចែករំលែក៖