ភ្នំពេញ៖ លិខិតក្រសួងមហាផ្ទៃចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សេចក្តីប្រកាសបញ្ជាក់ថា៖
-លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ផ្ទេរភារកិច្ចទៅជានាយការិយាល័យនគរបាលទេសចរណ៍ ។
-លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តែងតាំងជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ (ព្រមទាំងតំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោផងដែរ) ៕