ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ នៅរសៀលម៉ោង៣និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះផ្អាកអាជីវកម្មខារ៉ាអូខេមួយកន្លែង ដែលមានយីហោ រតនៈសោភ័ណ្ឌ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីបានអះអាងថា ការចុះបិទអាជីវកម្មនេះ ដោយសារថា ទីតាំងខារ៉ាអូខេនេះមិនគោរពតាមកិច្ចសន្យាដែលបានធ្វើឡើងជាមួយអាជ្ញាធរ គឺបានចេញចាប់ម៉ូយរញ៉េរញ៉ៃធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ៕ សុខាសែនជ័យ