ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញស្រ្តីម្នាក់ដែលជាអតីតប្រពន្ធចុងប្រធានភូមិត្រពាំងក្រសាំង បានដេកស្លាប់នៅក្នុងបន្ទប់ទាំងអាក្រាតកាយ។
ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ១៩នឹង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទីមួយ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះដូ សុខខា ហៅ សុខ អាយុ៤៥ឆ្នាំ មានជំងឺ ទាចទឹក និងប្តីឈ្មោះ ជឹម វណ្ណថន ហៅទូច អាយុ ៥៩ឆ្នាំ មុខរបរមេភូមិ ត្រពាំងក្រសាំង ។
តាមសាក្សីពីនារី ឈ្មោះ ច្រឹប ស្រីយ៉េត អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ បានឱ្យដឹងថា ស្រ្តីខាងលើ ពេលគាត់នៅដើររួច តែងតែទៅលេងផ្ទះជួលម្តាយគាត់ជាញឹកញាប់ ហើយម្តាយនាង តែងតែឲ្យបាយហូបសឹងរាល់ថ្ងៃ ព្រោះស្រ្តីខាងលើមិនមានទីពឹង ឬសាច់ញាតិណាម្នាក់ឡើយ។
សាក្សីបានបន្តថា នៅមុនកើតហេតុ រូបនាងត្រូវម្តាយក្មេក បានឲ្យយកបាយទៅឲ្យស្រី្តម្នាក់ឈ្មោះ សុខ ដែលមិនមានអ្នកមើលថែរក្សា ហើយគាត់មានជំងឺទាចទឹកដើរទៅណាមិនរួច។ លុះនាងយកបាយទៅដល់មុខបន្ទប់ឃើញចំហរទ្វារ ស្រាប់តែឃើញ ស្រ្តីខាងលើបានដេកស្លាប់ទាំងខ្លួនអាក្រាត់កាយ បណ្តាលឲ្យនាងភ័យទំលាក់បាយចោល ហើយរត់ទៅប្រាប់ម្តាយ ភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានពីអតីតស្វាមីដែលជាប្រធានភូមិ ត្រពាំងក្រសាំង បានឲ្យដឹងថា ស្រ្តីខាងលើ ធ្លាប់បានទំនាក់ទំនាងគាត់មែន ដោយបានរស់នៅជាប្រពន្ធចុងបានប្រមាណ៦ឆ្នាំ មកហើយមិនមានកូន ហើយបានបែកបាក់គ្នាទៅប្រមាណ៥ទៅ៦ឆ្នាំដែរ ដោយមានកាលែងលះគ្នា ត្រឹមត្រូវ ។
គាត់បានបញ្ជាក់ប្រាប់ថា កាលយកស្រ្តីខាងលើជាប្រពន្ធចុងគឺគាត់យកមកនៅជាមួយចំណែកប្រពន្ធដើម ក៏រស់នៅជាមួយគ្នាដែរ តែរស់នៅបានប្រមាណ៦ឆ្នាំខាងលើ ប្រពន្ធចុងខាងលើបានប្តឹងសុំលែងដោសុំសំណងចំនួួន៤ពាន់ដូល្លារ៍ ហើយបានសងតាមកាស្នើសុំ ពេលនោះបានបែកបាក់គ្នាតាំងពីណឹងមក លុះប្រមាណ២ឆ្នាំនេះ ស្រាប់តែលេចមុខស្រ្តីខាងលើ មករស់នៅក្នុងភូមិខាងលើ តែងតែឃើញផឹកសុីស្រវឹងសឹងរាល់ថ្ងៃ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានមកពិនិត្យធ្វើកោសល្យវិច័យ ដោយសពខាងលើ មានអការក្លិនស្អុយ ។ សមត្ថកិច្ចបានបញ្ជាក់ថា សពខាងលើស្លាប់ដោយជំងឺ(ទាចទឹក) មិនមានករណីឃាត់កម្មនោះឡើយ។
បច្ចុប្បន្ននេះសាកសពខាងលើត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យអតីតស្វាមីយកទៅធ្វើបុណ្យតាមប្រពៃណីនៅទីស្នាក់ការភូមិកើតហេតុខាងលើ៕ សុខាសែនជ័យ