ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រពន្ធចុងប្រធានភូមិត្រពាំងក្រសាំងដេកស្លាប់ទាំងអាក្រាតកាយ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញស្រ្តីម្នាក់ដែលជាអតីតប្រពន្ធចុងប្រធានភូមិត្រពាំងក្រសាំង បានដេកស្លាប់នៅក្នុងបន្ទប់ទាំងអាក្រាតកាយ។

ហេតុការណ៍​នេះ​បង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ១៩នឹង៣០នាទីយប់​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ស្ថិត​នៅបន្ទប់ជួលជាន់ទីមួយ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។​

ជន​រង​គ្រោះ​ឈ្មោះដូ សុខខា ហៅ សុខ អាយុ៤៥ឆ្នាំ មានជំងឺ ទាចទឹក និង​ប្តីឈ្មោះ ជឹម វណ្ណ​ថន ហៅទូច អាយុ ៥៩ឆ្នាំ មុខរបរមេភូមិ ត្រពាំងក្រសាំង ។​

តាមសាក្សីពីនារី ឈ្មោះ ច្រឹប ស្រីយ៉េត អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ បានឱ្យដឹងថា ស្រ្តីខាងលើ ពេលគាត់នៅដើររួច តែងតែ​ទៅលេងផ្ទះជួលម្តាយគាត់ជាញឹកញាប់ ហើយម្តាយនាង តែងតែឲ្យបាយហូបសឹងរាល់ថ្ងៃ ព្រោះស្រ្តីខាងលើមិនមានទីពឹង ឬសាច់ញាតិណាម្នាក់ឡើយ។​

សាក្សីបានបន្តថា នៅមុនកើតហេតុ រូបនាងត្រូវម្តាយក្មេក បានឲ្យយកបាយទៅឲ្យស្រី្តម្នាក់​ឈ្មោះ សុខ ដែលមិនមាន​អ្នក​មើលថែរក្សា ហើយគាត់មានជំងឺទាចទឹក​ដើរ​ទៅណាមិនរួច។ លុះនាងយកបាយទៅដល់មុខបន្ទប់​ឃើញ​ចំហរទ្វារ​ ស្រាប់តែឃើញ ស្រ្តីខាងលើបានដេកស្លាប់ទាំងខ្លួនអាក្រាត់កាយ បណ្តាលឲ្យនាងភ័យទំលាក់បាយចោល ហើយរត់ទៅប្រាប់ម្តាយ ភ្លាមៗផងដែរ។

តាមប្រភពព័ត៌មានពីអតីតស្វាមីដែលជាប្រធានភូមិ ត្រពាំងក្រសាំង បានឲ្យដឹងថា ស្រ្តីខាងលើ ធ្លាប់បានទំនាក់ទំនាងគាត់មែន ដោយបានរស់នៅជាប្រពន្ធចុងបានប្រមាណ៦ឆ្នាំ មកហើយមិនមានកូន ហើយបានបែកបាក់គ្នាទៅប្រមាណ៥ទៅ៦ឆ្នាំដែរ ដោយមានកាលែងលះគ្នា ត្រឹមត្រូវ ។

គាត់បានបញ្ជាក់ប្រាប់ថា កាលយកស្រ្តីខាងលើជាប្រពន្ធចុងគឺគាត់យកមកនៅជាមួយចំណែកប្រពន្ធដើម ក៏រស់នៅជាមួយគ្នាដែរ តែរស់នៅបានប្រមាណ៦ឆ្នាំខាងលើ ប្រពន្ធចុងខាងលើបានប្តឹងសុំលែងដោសុំសំណងចំនួួន៤ពាន់​ដូល្លារ៍​ ហើយបានសងតាមកាស្នើសុំ​ ពេល​នោះ​បានបែកបាក់គ្នាតាំង​ពីណឹងមក​ លុះប្រមាណ២ឆ្នាំនេះ ស្រាប់តែលេចមុខស្រ្តីខាងលើ មករស់នៅក្នុងភូមិខាងលើ តែងតែឃើញផឹកសុីស្រវឹងសឹងរាល់ថ្ងៃ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានមកពិនិត្យធ្វើកោសល្យវិច័យ ដោយសពខាងលើ មាន​អការក្លិន​ស្អុយ​ ។ សមត្ថកិច្ចបានបញ្ជាក់ថា សពខាងលើស្លាប់ដោយជំងឺ(ទាចទឹក)​ មិនមានករណីឃាត់កម្មនោះឡើយ។​

បច្ចុប្បន្ន​នេះ​សាក​សពខាងលើត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យអតីតស្វាមីយកទៅធ្វើបុណ្យតាមប្រពៃណីនៅទីស្នាក់ការភូមិកើតហេតុខាងលើ៕ សុខាសែនជ័យ


ចែករំលែក៖