ព័ត៌មានទាន់ហេតុការណ៍៖

ទាហានម្នាក់ចងកធ្វើអត្តឃាតដោយសារមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសជាទាហានម្នាក់បានធ្វើអត្តឃាតដោយយកខ្សែនីឡុងពណ៌ស ចងក ភ្ជាប់និងមេដំបូលបណ្តាលឲ្យស្លាប់នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ទីបញ្ជាការកងអនុសេនាធំទី២រៀបរយ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះចងកសម្លាប់ខ្លួនដោយសារមានជំងឺសរសៃប្រសាទ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះផល សុចន្ទ ភេទប្រុស អាយុ២៧ឆ្នាំ ជាទាហានបម្រើការងារនៅចំណុចកើតហេតុខាងលើ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិរៀបចំដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖