ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង នៅភូមិស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បង្កដោយឈ្មោះ សៅ ឆុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ(ត្រូវជាប្តី)បានយកកាំបិតទៅកាប់ជនរងគ្រោះ(ត្រូវជាប្រពន្ធ)១កាំបិតចំស្មាខាងស្តាំបណ្ដាលឲ្យរងរបួសធ្ងន់ ។ ជនរងគ្រោះមានឈ្មោះ ធួក ធឿង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បច្ចុប្បន្នជនរងគ្រោះដេកសំរាកព្យាបាលនៅនឹងផ្ទះ ។ ចំណែកឯជនបង្កបានចងក សម្លាប់ខ្លួនឯងនៅនឹងផ្ទះ ។
បន្ទាប់មកសមត្ថកិច្ចពិនិត្យធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា បុរសជាប្តី ពិតជាចងកសម្លាប់ខ្លួនឯង ប្រាកដមែន រួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯប្រពន្ធកំពុងសម្រាកព្យាបាលរបួសនៅពេទ្យទំរីង ស្រុកសណ្តាន់៕ ប៊ុន រិទ្ធី