ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតអាមេរិក៖ ក្រុមសិល្បៈអាមេរិក “Tony Memmelនិងក្រុមតន្រ្តីរបស់លោក”នឹងមកសំដែង​នៅកម្ពុជាពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧

ចែករំលែក៖

ដើម្បីរំលឹកខួបលើកទី ៤០ នៃទំនាក់ទំនងសហរដ្ឋអាមេរិក អាស៊ាន និងទិវាអន្តរជាតិ​នៃជនពិការ ៣ ធ្នូ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ នឹងធ្វើការឧបត្ថម្ភ​សំរាប់ការសំដែងរបស់ក្រុមតន្រ្តីអាមេរិកដែលមាន​ឈ្មោះថា “Tony Memmelនិងក្រុមតន្រ្តីរបស់លោក”​ នៅកម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។

លោក Tonyដែលបានកើតមកគ្មានកដៃឆ្វេង កំពុងធ្វើដំណើរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការប្រគំតន្រ្តីរបស់លោក ហើយបំរើដល់ជនពិការដទៃទៀត ដើម្បីបង្ហាញអោយគេឃើញថា ជីវិតមិនបានធ្វើ   អោយលោកមានការថមថយឡើយ។​ លោកគឺជាជនគំរូដ៏ល្អម្នាក់សំរាប់យុវជន ពីព្រោះលោកបានជំនះបញ្ហាប្រឈមនៃពិការភាពរាងកាយ ហើយនៅពេល​នេះ មានអាជីពជាអ្នកលេងហ្គីតា។

ដោយត្រូវបានទទួលដោយស្ថានទូតអាមេរិកនៅភ្នំពេញ សហការជាមួយអង្គការអម្រឹតាសិល្បៈ ក្រុម   តន្រ្តី​នេះនឹងធ្វើការសំដែង ហើយដំណើរការសិក្ខាសាលា ព្រមទាំងជួបជាមួយសិស្ស និងអ្នកមានអាជីពខាង    តន្រ្តី អ្នកលេងកីឡាបាល់បោះជានារីពិការ និងអ្នកឯទៀត នៅភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។

 

ការប្រគំតន្រ្តីដោយមិនគិតថ្លៃនេះ នឹងប្រព្រឹត្តទៅ​តាមកម្មវិធីដូចខាងក្រោម​នេះ៖

  • ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាច​៖ ការប្រគំជាសាធារណៈ រួមជាមួយអ្នកសិល្បៈក្នុងស្រុក​មកពីក្រុមសិល្បៈ SmallWorldSmallBandនិងក្រុម Epic Artsនៅវិទ្យាស្ថានភាសាបរទេស។
  • ថ្ងៃអង្គារ ទី ២៨ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាច៖​ការប្រគំជាសាធារណៈ រួមជាមួយអ្នកសិល្បៈក្នុងស្រុក ឈ្មោះ យឹង យន និងក្រុមរបស់លោក នៅអង្គការហ្វាពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង។

 

ចំពោះព័ត៌មានបន្ថែម​ស្តីពីការក្រុមតន្រ្តីរបស់លោក Tony Memmelសូមចូលទៅក្នុងគេហទំព័រ http://tonymemmel.com/

 

ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីប្រគំតន្រ្តីរបស់ក្រុមតន្រ្តី​នេះ​នៅកម្ពុជា សូមទាក់ទងលោក កង រិទ្ធីសាល នាយកប្រតិបត្តិរបស់អង្គការអម្រឹតាសិល្បៈ តាមទូរស័ព្ទលេខ ០១៧ ៨៦៨ ៧៨៧ ឬអ៊ីម៉េល krithisal@amritaperformingarts.org

 


ចែករំលែក៖