ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បន្ទាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhone 7ពីបុរសម្នាក់ បានសម្រេច បន្ទាប់ពីជនរងគ្រោះដេញចាប់បានជាក់ស្ដែងទើបប្រគល់ឲ្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថី ព្រះមុនីវង្ស កែង និងមហាវិថី ម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័មានឈ្មោះថា រ៉េត សុធារះ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស បច្ចុប្បន្នស្នាក់នៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ ដែន ងូច ភេទប្រុស អាយុ២៤ឆ្នាំ ជានិសិត្ស ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានកំពុងឈរចុកទូរស័ព្ទដៃម៉ាកiPhone 7មួយស្ទុះក្រោយស្រាប់តែលិចមុខជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា c125 លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះដែលកំពុងឈរចុកទូរស័ព្ទដៃរបស់ខ្លួនឃើញ ដូច្នេះជនរងគ្រោះ ក៏បានដេញចាប់បានជាក់ស្ដែងហើយនាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងឡើង បែកមុខទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌចំការមនតែមង្ត។ ចំណែកជនសង្ស័យម្នាក់ជិះម៉ូតូគេចខ្លួនបាត់សម្រោល។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី។
ចំណែកទូរស័ព្ទរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់វិញផងដែរ ៕ ស រស្មី