ខេត្តឧត្តរមានជ័យ៖ មេឈ្មួញឈើដ៏ល្បី នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ម្នាក់ ឈ្មោះចែ មុំ កំពុងល្បីថា បាននិងកំពុង បំផ្លាញព្រៃឈើនៅក្នុងតំបន់សហគមន៍ និងព្រៃឈើនៅក្នុងដែនជម្រកសាត្វព្រៃគុលេនព្រហ្មទេព និងបំផ្លិចបំផ្លាញេ ផ្លូវលំមួយខ្សែប្រវែងរាប់គីឡូម៉ែត្រ តាមរយៈការដឹកជញ្ជួនបទល្មើសឈើ នៅក្នុងភូមិកំប្រាក់ និងភូមិ ម្ទិល ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ យកមកស្ដុតនៅភូមិត្រាំប៉ោង ស្រុកត្រពាំងប្រាសាទ។
ប្រភពបានឲ្យដឹងថា ចែមុំ បានធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងបំផ្លាញផ្លូវ ថ្នល់ខ្ទេចស្ទើរទាំស្រុងនេះ ដោយសារតែចែមុំ បានប្រើប្រាស់លុយទិញទឹកចិត្តអាជ្ញធរ និងស្ថាប័នពាក់ព័ន្ធអស់ទៅហើយ មិនតែប៉ុណ្ណោះ ចែមុំ បានបានចំណាយប្រាក់រាប់ម៉ឺនដុល្លារ ក្នុងការផ្ដល់ទុនដល់ពលរដ្ឋ កាត់ អារ ឈើយកមកលក់ឲ្យខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ឈ្មោះសៀវ និងឈ្មោះ ឆាត និងត្រូវជាកូនអនុភូមិកំប្រាក់ ផងនោះ ជាអ្នកប្រមូលទិញ និងបំផុសដល់ពលរដ្ឋចូលទៅកាត់អារឈើនៅក្នុងតំបន់សហគមន៍ និងដែនជម្រកគុលេនព្រហ្មទេព យកមកលក់ឲ្យខ្លួន ហើយលោកនឹងលក់បន្តឲ្យទៅថៅកែធំឈ្មោះចែមុំ ។
គួរបញ្ជាក់ផងដែរថា សកម្មភាពទាំងនេះ បានកើតមានហូរហែជារៀងរាល់ថ្ងៃជាច្រើនឆ្នាំមកហើយ ដែលចែមុំ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់សហគមន៍ និងព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃគុលេនព្រហ្មទេព ក្នុងឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ចូលមកស្រុកត្រាំប្រាសាទ ដែល ពុំមានសមត្ថកិច្ច ក៏ដូចជាសមត្ថកិច្ចជំនាញណាម្នាក់យកចិត្តទុកដាក់ឡើយ មានតែចូលដៃចូលជើងត្រូវរ៉ូវគ្នាតែប៉ុណ្ណោះ៕ ប៉ែន នួន