ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃ និងខ្មែរ៣នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ប៉ោយប៉ែត៖ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ៣នាក់ ចែកចាយថ្នាំញៀន រួមវត្ថុតាងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោកវរសេនីយ៍ឯកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ដើម្បីអនុវត្តគោនយោបាយភូមិ ឃុំមានសុវត្ថិភាព លោកបានដាក់បទបញ្ជាចេញនូវផែនការដល់កម្លាំង សហការជាមួយប្រជាការពារភូមិប៉ោយប៉ែត ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនមួយកន្លែងត្រង់ចំណុចកាស៊ីណូឡាគី ឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់់ ។

ជនសង្ស័យរួមមានឈ្មោះ១ ឆៃ តាង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិថៃ រស់នៅទីក្រុងបឹងកក រួមនិងវត្ថុតាងយ៉ាម៉ា១១គ្រាប់ ខេទឹកកក៦កូនថង់តូច, ទី២មានឈ្មោះ ម៉ៅ ហ៊ោង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅមិនប្រាកដ និងទី៣មានឈ្មោះ លន ឆៃលឹម ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅមិនប្រាកដ ដកហូតវត្ថុតាង ខេទឹកកក១ថង់តូច។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកទៅសួរនាំរដើម្បីស្រាវជ្រាវរកមុខសញ្ញាបន្ថែម។

ជនសង្ស័យទាំង៣នាក់ ក្រោយពីកម្លាំងសួរនាំធ្វើកំណត់ហេតុ ពួកគេបានឆ្លើយសារភាព ចំពោះមុខសមត្ថកិច្ចថា ពួកគេប្រាកដជាបានប្រព្រឹត្តដូចសមត្ថកិច្ចចោទសួរមែន។

ក្រោយពីកម្លាំងសួរនាំជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖