ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ជិះ​ម៉ូតូ​ពេល​យប់​ត្រូវ​ឡាន​បុក​ស្លាប់​នៅ​កែង​ព្រះ​វិស្ណុ​ សង្កាត់​លេខ​៣ ខេត្ត​ព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា នៅថ្ងៃទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ វេលាម៉ោង​២និង៤០នាទី​ទៀបភ្លឺ​ លើផ្លូវ​វិថី​ឯករាជ្យ​ ត្រង់ចំណុច​ ជិត​កែង​ព្រះ​វិស្ណុ​ វេទិកា៧ មករា​ ស្ថិតនៅ​ក្នុង​ភូមិ៣​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្ក​ដោយ​ រថយន្ត​១គ្រឿង​ មិនស្គាល់ម៉ាក​ ដែល​មាន​ទិសដៅ​ពី​កែង​រ៉ា​ ឆ្ពោះទៅ​ វិថី​ឯករាជ្យ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​នឹង​ម៉ូតូ​១គ្រឿង​ ម៉ាក​ SIRIUS ពណ៌​ ខ្មៅ​ គ្មានស្លាកលេខ​ បើកបរ​ដោយ​ ជនជាតិ​ ចិន​ តៃវ៉ាន់​ (ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​)​ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​ ចំណែក​​រថយន្ត​បង្ក​រត់​គេច​បាត់​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​តាម​ស្រាវជ្រាវ​រក​។

ថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ​ ជនជាតិ​ ចិន​ តៃវ៉ាន់​ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ ដើម្បី​ត្រួតពិនិត្យ​សាកសព​ជនរងគ្រោះ​ ។

ម៉ូតូ​១គ្រឿង​របស់​ជន​រងគ្រោះ​បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕ ឆ្លាម សមុទ្រ


ចែករំលែក៖