ព័ត៌មានទាន់ហេតុការណ៍៖

បងថ្លៃយកពូថៅកាប់ប្អូនថ្លៃ៦ពូថៅដាច់កស្លាប់ ដោយសារតែប្អូនថ្លៃប្រើប្រាស់គ្រឿងញៀនផឹកស្រាស្រវឹងរករឿងក្រុមគ្រួសារ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អំពើឃាតកម្មមួយកើតឡើងបងថ្លៃ បានយកពូថៅកាប់ប្អូនថ្លៃ៦ ពូថៅដាច់កស្លាប់នៅនឹងផ្ទះ ដោយសារប្អូនថ្លៃប្រើប្រាស់គ្រឿងញៀន និងផឹកស្រាវស្រវឹងរករឿងជេរប្រមាថបងថ្លៃ ឪពុកម្តាយ និងក្រុមគ្រួសារ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិជ័យជំនះ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំង។ ជនសង្ស័យជាបងថ្លៃក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះរួចហើយ បានរងការចាប់ខ្លួនពីកម្លាំងនគរបាល ដើម្បីយកទៅចាត់ចែងតាមនីតិវិធី។
កម្លាំងនគរបាលចុះទៅបំបែកសំណុំរឿងអំពើឃាតកម្ម រវាងបងថ្លៃទៅលើប្អូនថ្លៃក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានចាត់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌចុះទៅស្រាវជ្រាវស៊ើបអង្កតឈានដល់ឃាត់ខ្លួនជនសង្ស័យ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យុង តុលា ភេទប្រុស អាយុ២២ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះ ហៀង វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ គ្រួសារនេះរស់នៅភូមិ ឃុំខាងលើ។
លោកស្នងការរងបានប្រាប់ឲ្យដឹងទៀតថា ជនរងគ្រោះជាប្អូនថ្លៃជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មុនពេលកើតហេតុបានមកពីផឹកស្រាស្រវឹង ហើយចូលផ្ទះវិញ ចាក់បាសចម្រៀងខ្លាំងៗរំខាន និងថែមទាំងរករឿងជេរប្រមាថបងថ្លៃ ឪពុកម្តាយនិងក្រុមគ្រួសារ។
ជនរងគ្រោះកន្លងមកតែងធ្វើការអុកឡុកក្នុងក្រុមគ្រួសាររស់នៅគ្មានសេចក្តីសុខនោះឡើយ។
សកម្មភាពរបស់ជនរងគ្រោះអុកឡុកគ្រួសារជាច្រើនលើកច្រើនដងនោះហើយដោយ ធ្វើឲ្យបងថ្លៃជាជនសង្ស័យទ្រាំពុំបាន ក៏បានទាញពូថៅចូលទៅកាប់ចិញ្ច្រាំជនរងគ្រោះចំកកំពុងដេកស្រវឹងលង់លក់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ។
បន្ទាប់ពីធ្វើសកម្មភាពរួចហើយ លោកក៏ដឹកនាំកម្លាំង ក្រោមបង្គាប់ចុះទៅស្រាវជ្រាវស៊ើបអង្កេត ហើយឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបាន ខណៈជនសង្ស័យរត់គេចខ្លួនមកលើថ្នល់ជាតិ ដើម្បីរកមធ្យោបាយរត់ភាសខ្លួន។
លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀថា ជនសង្ស័យបន្ទាប់មកចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា

ចែករំលែក៖