ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២និង៤០នាទីទៀបភ្លឺ លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច ជិតកែងព្រះវិស្ណុ វេទិកា៧ មករា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត១គ្រឿង មិនស្គាល់ម៉ាក ដែលមានទិសដៅពីកែងរ៉ា ឆ្ពោះទៅ វិថីឯករាជ្យ លុះដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូ១គ្រឿង ម៉ាក SIRIUS ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ជនជាតិ ចិន តៃវ៉ាន់ (ពុំទាន់ស្គាល់អត្តសញ្ញាណ)ដែលមានទិសដៅផ្ទុយគ្នា ចំណែករថយន្តបង្ករត់គេចបាត់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមស្រាវជ្រាវរក។
ថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុ ជនជាតិ ចិន តៃវ៉ាន់ បច្ចុប្បន្នសមត្ថកិច្ចជំនាញសហការជាមួយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីត្រួតពិនិត្យសាកសពជនរងគ្រោះ ។
ម៉ូតូ១គ្រឿងរបស់ជនរងគ្រោះបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ឆ្លាម សមុទ្រ