ព័ត៌មានទាន់ហេតុការណ៍៖

បុរសសតិមិនគ្រប់ចាប់ថើបស្ត្រីម្នាក់មិនបានសម្រេច វាយមួយដំបងបែកក្បាលដេរ៥ថ្នេរ

ចែករំលែក៖

ខេត្តកំពត៖ មានករណីហិង្សាដោយចេតនាមួយ ដែលបង្កដោយបុរសមានសតិមិន គ្រប់ម្នាក់បានយកដំបងឫស្សីវាយមកលើស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសដេរ៥ថ្នេរ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ ត្រាច ខេត្តកំពត ។

ស្ត្រីរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ុន មុំ អាយុ៣៦ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើរងរបួសនៅលើថ្ងាស​ដេរ៥ថ្នេរ ។ ចំពោះជនបង្កឈ្មោះ កប ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដែរ ហើយជនបង្ករូបនេះកន្លងមកជា មនុស្សមានសតិមិនគ្រប់ ។

ប្រភពបានឲ្យដឹងថា រឿងហេតុបានកើតឡើងនៅពេលដែលជនសង្ស័យកំពុងដើរតាមផ្លូវក្នុងភូមិធម្មតាហើយពេល ឃើញស្ត្រីរងគ្រោះ ក៏ស្ទុះទៅចាបនាងថើប តែនាងមិនព្រមឲ្យថើបតាមចំណង់​របស់​ បុរសខាងលើទេដោយបានច្រានជន សង្ស័យចេញធើ្វឲ្យជនសង្ស័យខឹងហើយនៅដៃកាន់ដំបងឫស្សីស្រាប់ផងក៏វាយស្ត្រីរងគ្រោះត្រូវក្បាលរងរបួស រហូតដល់ដេរ៥ ថ្នេរ។

ក្រោយពីជនបង្កធ្វើសកម្មភាពរួចក៏​ បានដើរអុកឡុកអ្នកនៅក្នុងភូមិធ្វើឲ្យប្រជាពលរដ្ឋមានការភយ័ខ្លាចជាខ្លាំង ។

ប្រជាពលរដ្ឋជាច្រើនបានលើក​ឡើង​ថា ជនបង្ករូបនេះសព្វថ្ងៃជាមនុស្សម​ាន​សតិមិនគ្រប់ ហើយជា​មនុស្សមាន​ចរិត​ឃោរឃៅបង្កការភ័យខ្លាចដល់ប្រជាពល​រដ្ឋក្នុងភូមិ។ ជនបង្កខាងលើនេះជាមនុស្សគ្មានផ្ទះគ្មានប្រពន្ធកូនមានតែ​បង​ប្អូន​ប៉ុណ្ណោះ តែបងប្អូនទាំង​នោះពួកគាត់មិន​​ហ៊ានឲ្យជនបង្ករស់នៅជាមួយឡើយ ។ កន្លងមកបុគ្គលរូបនេះធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពត រយៈពេលជាង១ឆ្នាំ ដោយកាលនោះបានប្រព្រឹត្តហិង្សាដោយចេតនា និងគំរាមសម្លាប់គេកាល​ពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ។

ពាក់ពន្ធ័រឿងហេតុខាងលើនេះសមត្ថ​កិច្ចបានឃាត់ជនសង្ស័យបង្ករបួស​ស្នាម​នេះ​​ហើយក៏ប៉ុន្តែដោយសារជនសង្ស័យ​ខាង​​លើនេះមានសតិមិនគ្រប់ហើយមាន​ចរិតឃោរឃៅនោះសមត្ថកិច្ចមិនអាចយក​ចម្លើយ​​បានទេ ។ តែទោះជាយ៉ាងណាក៏សមត្ថកិច្ចជំនាញកំពុងតែបំពេញឯកសារ បញ្ជូនទៅស្នងការដ្ឋានខេត្តកំពតដើម្បី​បន្ត​នីតិវិធី ៕ សហការី


ចែករំលែក៖