ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់សង្ស័យស្រវឹងស្រាបើក​​ម៉ូតូ​បុក​នឹង​ខឿន​ផ្លូវ ដួលរងរបួសបែកមុខបែកមាត់

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារគ្រឿងស្រវឹង បានធ្វើឲ្យបុរស​ម្នាក់​បើកបរ​ម៉ូតូ​ ក្នុង​ល្បឿន​លឿនមិនប្រយ័ត្ន ត្រង់​ចំណុច​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់ ជ្រុល​បុក​នឹង​ខឿន​ផ្លូវ​បណ្ដាល​ឲ្យដួលបោកទៅនិងថ្នល់​រងរបួស​បែក​មុខ​បែក​មាត់ កាលពី​វេលា​ម៉ោង ៩ និង ៣០នាទី យប់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ​រង្វង់​មូល​ព្រុំ​មុខ​បួន ក្នុង​សង្កាត់​ជ្រោយ​ជ​ង្វា​រ ខណ្ឌ​ជ្រោយ​ជ​ង្វា​រ រាជធានី​ភ្នំពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើត មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿងម៉ាក​ហុងដាស្កុប​ពីពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DB-4366 បើកបរក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះបើកមក​ដល់​ចំណុចកើតហេតុខាងលើជា​ផ្លូវ​កោង បានកាច់ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​នឹង​ខឿន​ផ្លូវ បណ្ដាលឲ្យដួលម៉ូតូបោកទៅនិងថ្នល់រងរបួស​ធ្ងន់តែម្តង ។

ក្រោយកើតហេតុ បុរសរងគ្រោះត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗ ដោយឡែក​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ ត្រូវបាននគរបាលជំនាញ ​យក​​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង រងចាំ​ម្ចាស់​ម៉ូតូ​មក​ទទួលយក​ត្រលប់ទៅផ្ទះវិញ ៕ជ្រោយពេជ្យ


ចែករំលែក៖