ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស៧នាក់ឡានស៊ីម៉ង់ត៍បុកជាមួយនីសាន់នៅភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍រន្ឋត់នេះ  បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពីព្រឹក​ថ្ងៃទី៤ ខែធ្នូ​ឆ្នាំ២០១៧ នៅតាម​ប​ណ្តោយ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ៧៦និង៧៧ត្រង ចំណុច​មុខ​បន្ទាយ​ស្រែខ្លុង​ ស្ថិតក្នុង​ភូមិ​ចេក ​ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

តាមប្រភពមន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា ​៖មុនពេល កើតហេតុ​គេ​ឃើញ​ឡាន​មួយគ្រឿង​ម៉ាក់​សាំ​យ៉ុង​ពណ៍ ស​ពាក់​ស្លាក​លេខ​ភ្នំពេញ2AN7862 ដឹក​អ្នកដំណើរ​អ្នកបើកបរ​មានឈ្មោះ​ឆាយ ហុក​ ភេទ​ប្រុស​អាយុ ៥១ឆ្នាំមាន​ទីលំនៅ​រាជធានី​ភ្នំពេញ។

អ្នករួមដំណើរ​មាន៖ ១ឈ្មោះ​ដាំ​ផុង ​ភេទ​ស្រី​ អាយុ៤៥ឆ្នាំ ​រស់នៅភូមិ​ស្រល់ ​ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច  ២ឈ្មោះ ​រ៉ុ​ន វិចិត្រ​ភេទ​ប្រុស ​អាយុ១៩ឆ្នាំ ​មិន​ស្គាល់​ទីលំនៅ​ ចំណែកអ្នកផ្សេងទៀត​មិន​ស្គាល់​អត្តសញ្ញាណ។

ឡានសាំយ៉ុងបើកបរ​ពី​កើត​ទៅ លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជា មួយ​ឡាន​ធុន​ធំ​មួយគ្រឿង​ម៉ាក់​នីសា​ន់​ដឺ​សែ​ល ​ពណ៌ ប៉ៃ​តង​សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D5547 ដឹក​ស៊ីម៉ង៍​ពី​លិចទៅ​កើត​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ(រត់គេចបាត់)។

​ឡាន​សាំ​យ៉ុង​បុក​គៀប​ជាប់​បណ្តាល​ឱ្យស្លាប់ មនុស្ស​នៅ​នឹងកន្លែង២នាក់ភ្លាមៗ និង​រង​បួស​ធ្ងន់​ ស្រាល៥នាក់ ។

ប្រភព​បាន​បន្តថា​ក្រោយពី​ឡានបុក​គ្នា​ហើយ​នគរបាល ជំនាញ​បាន​ហៅ​ឡាន​សាមុយ​ដឹង​អ្នក​រង​បួស​យកទៅ សង្គ្រោះ​នៅឯ​មន្ទីរ​បង្អែក​ខេត្តកំពង់ស្ពឺ។ សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​វត្ថុតាង​ទាំងពី​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ដោះ​ស្រោ​យ​នៅពេល ក្រោយ៕ សសម


ចែករំលែក៖