ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកបើករថយន្តកុងតឺន័រដែលលួចលក់កង់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នកបើកបររថយន្តដឹកកុងតឺន័រម្នាក់ ត្រូវបានតំណាងក្រុមហ៊ុនផែស្ងួតតិចស្រ៊ុនធ្វើការចាប់ខ្លួននាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ៣ ធ្វើការសាកសួរ កាលពីវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពេលដឹងថាជននោះធ្វើសកម្មភាព ដោះដូរកង់រថយន្តដោយបានឃុបឃិតគ្នាជាមួយជាង ដោះយកកង់ថ្មីដែលក្រុមហ៊ុនទើប ទិញដាក់ទៅដូរយកកង់ចាស់១ទឹក ដាក់ចូលជំនួសវិញហើយជាងថែមលុយឲ្យមួយគ្រាប់៧០ដុល្លារ។

បុរសអ្នកបើកបររថយន្តម្នាក់នោះឈ្មោះងាំ មន អាយុ៣០ឆ្នាំ មានទីលំនៅក្នុងខេត្តតាកែវ និងបានស្នាក់នៅក្នុងក្រុម ហ៊ុនផែស្ងួតតិច ស្រ៊ុន ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានប្រាប់ឲ្យដឹងថា ហេតុការលួចប្ដូរកង់រថយន្តនេះបានកើតឡើង កាលពីប៉ុន្មានថ្ងៃមុនកន្លងមកនេះ នៅក្នុងភូមិសាស្រ្ត ខេត្តព្រសីហនុ និងភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។នៅមុនពេលកើតហេតុ ជនសង្ស័យបានបើកបររថយន្តដឹកកុងតឺន័រ ១គ្រឿង ចេញពីកំពង់ផែខេត្តព្រះសីហនុ ចូលមមភ្នំពេញ លុះពេលបើកចេញពីទីរួមខេត្តព្រះសីហនុ បានចម្ងាយប្រមាណជិត៣ គីឡូម៉ែត្រ ក៏បានឈប់នៅកន្លែងជាងប៉ះកង់ រថយន្តមួយកន្លែង។ បន្ទាប់មកបានដោះយកកង់ថ្មី១គ្រាប់ពីរថយន្តកុងតឺន័រ ដែលខ្លួនបើកបរហើយ ដូរកង់រថយន១ទឹកដែលជាងដាក់លក់មកដាក់ជំនួសវិញ ហើយជាងបានថែមលុយចំនួន៧០ដុល្លារ ន្ទាប់មកទើបចេញដំណើរបន្តមកភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថា ពេលបើកបរទៅដល់ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជនសង្ស័យបានឈប់នៅ ដោះដូរកង់ថ្មី១គ្រាប់ចេញ ទៀតដោយដាក់ជំនួសនូវកង់ចាស់១ទឹកចូល ហើយជាងបានថែមលុយឲ្យចំនួន៧០ដុល្លារទៀត។ក្រោយមកទើបបន្តដំណើរចូល មកភ្នំពេញយករថយន្តចូលទៅទុកនៅក្នុងផែស្ងួតតិច ស្រ៊ុន ហើយធ្វើមិនដឹងខ្លួនដោយនឹកស្មានថា គ្មានរឿងអ្វីកើតឡើងចំពោះខ្លួន នោះទេ។ប៉ុន្តែរហូតដល់វេលារសៀលថ្ងៃទី៤ ខែធ្នូ តំណាងក្រុមហ៊ុនបានពិនិត្យមើលរថយន្ត ហើយបានថឹងថាបាត់កង់ថ្មីដែលទើប ដូរដាក់ ស្រាប់តែឃើញសុទ្ធតែកង់ចាស់ទើបធ្វើការឃាត់ខ្លួនអ្នកបើកបររូបនោះ សាួរនាំហើយបានដឹងថារូបគរបានដោះដូរកង់ រថយន្តនោះមែន។ពេលនោះ ទើបក្រុមហ៊ុនសំណូមពរឲ្យនគរបាលចាត់ការតាមច្បាប់ ហើយនៅវេលាល្ងាចថ្ងៃដដែល នោះ នគរបាលប៉ុស្ដិ៍ចោមចៅ៣ បានបញ្ជូនជននោះទៅកាន់ខេត្តព្រះសីហនុវិញតាមរថយន្តរបស់តំណងក្រុមហ៊ុន ដើម្បីឲ្យនគរបាលខេត្តព្រះសីហនុចាត់ការតាមច្បាប់វិញ៕ សុខាសែនជ័យ


ចែករំលែក៖