ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរថៃហ្គ័របានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មីក្នុងកម្មវីធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៧នៅសណ្ឋាគារសូហ្វីតែលស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ចំនួន១០គូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន ។

ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ២០១៧ របស់ស្រាបៀរថៃហ្គ័រ រួមមានរង្វាន់ធំរថយន្តស៊េរីទំនើបAUDI Q5 ឆ្នាំ២០១៦ ដ៏ថ្មីសន្លាងចំនួន១រង្វាន់ ទូរសព័្ទiPhone7ចំនួន២រង្វាន់ ទូរទស្សន៍Smart TV ចំនួន២រង្វាន់ និងទូរទឹកកកចំនួន៥រង្វាន់ដែលបានធ្វើការចាប់រង្វាន់ទាំងនេះ នៅស្ថានីយទូរទស្សន៍PNN កាលពីថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៧ កន្លងមកនេះ។

លោកឈឹមរិទ្ធីនិងអ្នកស្រីអ៊ុនណៃដែលគូស្វាមីភរិយាមហាសំណាងដែលបានឈ្នះរង្វាន់ធំរថយន្តស៊េរីទំនើបAUDI Q5ឆ្នាំ២០១៦ដ៏ថ្មីសន្លាងមួយគ្រឿងពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថាពួកគាត់ទាំងពីរមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរថៃហ្គ័រហើយពួកគាត់បានបញ្ជាក់ថាស្រាបៀរថៃហ្គ័រពិតជាបានប្រគល់រង្វាន់ជូនពួកគេនិងគូស្វាមីភរិយាថ្មីទាំងអស់ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រពិតប្រាកដមែន។

គួររម្លឹកផងដែរថាស្រាបៀរថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជានិងពិភពលោកហើយជាពិសេសTiger ជាស្រាបៀរដែលសក្តិសមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍និងកម្មវិធីផ្សេងៗ។

សម្រាប់ឆ្នាំ២០១៧-២០១៨នេះអតិថិជនដែលជាវស្រាបៀរTiger និងTiger Crystal សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍លោកអ្នកនឹងទទួលបានការផ្ដល់ជូនរង្វាន់ភ្លាមៗជាច្រើនដូចជាសៀវភៅកត់ចំណងដៃនិងប៊ិចដ៏ស្រស់ស្អាតអាវរងាគូសេ្នហ៍កាបូបធ្វើដំណើរនិងសន្លឹកឆ្នោតផ្សងសំណាងដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរTiger និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកករួមជាមួយទឹកប្រាក់១,៥០០ដុល្លារចំនួន១៥រង្វាន់។កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨។សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖011 222 400 ឬ011 333 500៕ វឌ្ឍនា


ចែករំលែក៖