ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រជិត១០០នាក់ នៅរោងចក្រដេឌី តូយូស៊ីម៉ាដួលសន្លប់ដោយសារក្លិនពុល

ចែករំលែក៖

ខេត្តតាកែវ ៖ កម្មកររោងចក្រប្រមាណជិត១០០នាក់នៅក្នុងរោងចក្រដេឌី តូយូស៊ីម៉ា បានដួលសន្លប់ជាបន្តរបន្ទាប់ដោយសារតែពុលក្លិននៅក្នុងរោងចក្រ ដែលហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១០ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុង ឃុំពុតសរ ស្រុកបាទី ខេត្តតាកែវ។

បើតាមការអោយដឹងពីលោក ង៉ាន់ សារី អធិការស្រុកបាទីបានឲ្យដឹងថា មានកម្មកររោងចក្រជិត ១០០នាក់បានដួលសន្លប់ ហើយត្រូវបានដឹកយកមកសង្គ្រោះនៅតាមន្ទីរពេទ្យបង្អែកស្រុក និងនៅតាមគ្លីនិច្ច ។ ហើយការដួលសន្លប់នេះ គឺបណ្តាលមកពីពុលក្លិននៅក្នុងរោងចក្រដែលធ្វើអោយកម្មករជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ លោកអធិការបានបន្តថា ករណីនេះដែរសមត្ថកិច្ចបាននាំយកជនរងគ្រោះដែលដួលសន្លប់នៅក្នុងរោងចក្រ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកហើយ ៕ ភ្នំដា


ចែករំលែក៖