ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីល្ងាច ត្រង់ចំណុច ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ យិត ប៊ុនថន ភេទប្រុស អាយុ18ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល -ទី២-ឈ្មោះ​ គង់ សិទ្ធិ ភេទប្រុសអាយុ20ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

សម្ភារដកហូត: ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1Q.8096 ។

មន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ​នៅមុនពេលកើតហេតុកម្លាំងល្បាត​របស់​អធិការដ្ឋាន បានចេញល្បាតក្នុងភុមិសាស្ត្រ លុះដល់ត្រង់ចំណុចកើតហេតុខាងលើ ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1Q.8096 ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យ កម្លាំងល្បាត់របស់សមត្ថកិច្ចក៏ត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល គឺមានសារធាតុញៀនក្នុងខ្លួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល​ខណ្ឌព្រែកព្នៅ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ចាន់ ធឿន


ចែករំលែក៖