ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងតាខ្មៅចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ខណៈដែលជនសង្ស័យខាងលើជាប់ពាក់ព័ន្ធករណីថ្នាំញៀន ។ ករណីខាងចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១និង៤៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចមុខហាងយីហោឈ្មោះ ម្លប់ស្វាយ ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ សា ឡាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤កញ្ចប់តូចនិងទូរសព្ឌ័ដៃចំនួន១គ្រឿង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ បានចុះល្បាតតាមភូមិសាស្រ្តដែលខ្លួនគ្រប់គ្រងនិងជាកន្លែងដែលងាយរងគ្រោះផងនោះ លុះជិះមកដល់ចំណុចកើតហេតុសមត្ថកិច្ចបានជួបប្រទះក៍បានជួបប្រទះជនសង្ស័យចំនួន៣នាក់កំពុងឈរនៅកន្លែងកើតហេតុ ដោយមានការសង្ស័យកម្លាំងសម្ថតកិច្ចក៏បានឈប់សួរនាំ ខណៈនោះស្រាប់តែជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់បានបោះថ្នាំញៀនចោលទៅលើដី រួចរត់គេចខ្លួនបាត់តែម្ដងដោយនៅសល់តែជនសង្ស័យម្នាក់ឈ្មោះ សា ឡាវី ភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួន រួមទាំងវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់តូច មកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សា ឡាវី បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើ ពិតជាពួកគេទាំង៣នាក់ប្រាកដមែន ដែលពួកគេទាំង៣នាក់ទិញដើម្បីយកទៅលក់បន្ដ ៕ ស្អាងជ័យ


ចែករំលែក៖