ភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់រួមនិងថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួនជាបន្តរបន្ទាប់ក្រោយពីពិនិត្យទឹកនោមឃើញមានសារធាតុញៀននៅក្នុងខ្លួន។
កាលពីវេលាម៉ោង០១និង៣០នាទីទៀបភ្លឺទី០៧
ត្រូវនិងថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរុស្សីភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សង្ស័យទាំង៥នាក់ខាងលើមានឈ្មោះ ចិន សុខមាន អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះគឹម សេង អាយុ១៨ឆ្នាំមុខរបរ
មិនពិតប្រាកដស្នាក់នៅភូមិកំពងមត្របែកឃុំក្រចាប់ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ទី៣ឈ្មោះ បូ ស្រីលីន ហៅដាវ ភេទស្រីអាយុ១៨ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលភូមិព្រៃទាសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។
(ដកហូតម៉ូតូមួយគ្រឿងម៉ាកSUZUKI nex សេរី២០១៤)
ទី៣ឈ្មោះផៃ សុភាន់ អាយុ២៤ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។ទី៥ឈ្មោះឈួយ កុសល អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ នៅភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ(២នាក់ខាងក្រោមឃាត់ខ្លួនមានថ្នាំញៀនមួយកញ្ចប់ថង់តូចនិងម៉ូតូមួយគ្រឿងម៉ាកSUZUKI stepsពណ៌ខៀវ)។
សមត្ថកិច្ចឱ្យដឹងថា មុនឃាត់ខ្លួនក្រុមខាងលើខណះដែលកម្លាំងប៉ុស្តិ៍ធ្វើការល្បាតក្នុងមូលដ្ឋានបានឃើញក្រុមសង្ស័យ
០៣នាក់ជិះម៉ូតូឌុបគ្នាអត់មានស្លាកលេខនិង០២នាក់ទៀតជិះម៉ូតូឌុបគ្នាដោយសង្ស័យក៍ឃាត់យកមកកាត់អធិការនគរបាលខណ្ឌសែនសុខដើម្បីសាកសួរនិងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនក្រោយពិនិត្យទៅលើទឹកនោមឃើញថាជនសង្ស័យទាំង០៥នាក់នេះមានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមទាំងអស់សមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នក្រុមជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា