ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសលោក ហួរ ម៉េងវ៉ាង ជាអធិការខណ្ឌសែនសុខ ជំនួសលោក ម៉ក់ ហុង

ចែករំលែក៖

ភ្នំពេញៈ លោក ហួរ ម៉េងវ៉ាង ត្រូវបានប្រកាសតែងតាំងជាអធិការនគរបាលខណ្ឌសែនសុខ ខណៈអធិការចាស់លោក ម៉ក់ ហុង ត្រូវផ្ទេរភារកិច្ចជានាយការិយាល័យនគរបាលទេសចរណ៍ ។

ពិធីប្រកាសនេះ ធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្មំពេញ ដោយមានការចូលរួមពីអធិការ អធិការរងខណ្ឌទាំង ១២ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ។

សូមបញ្ជាក់ថា ដោយមានការផ្លាស់ប្តូរតួនាទី លោកវរសនីយ៍ឯក ម៉ក់ ហុង  ត្រូវបានរាជរដ្ឋាភិបាល ផ្ទេរភារកិច្ចចេញពីអធិការខណ្ឌសែនសុខទៅជានាយការិយាល័យនគរបាលទេសចរណ៍ ។ ដោយឡែកលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង ត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ចចេញពីអធិការរងខណ្ឌមានជ័យទៅជាអធិការនៃអធិការដ្ឋានខណ្ឌសែនសុខ។

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ ៥៣០២ ប្រ.ក ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលទទួលបាន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកវរសនីយ៍ឯក ម៉ក់ ហុង  ត្រូវបានរាជរដ្ឋាភិបាល ផ្ទេរភារកិច្ចចេញពីអធិការខណ្ឌសែនសុខ ទៅជានាយការិយាល័យនគរបាលទេសចរណ៍ ហើយជំនួសដោយ លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង ដែលត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ចចេញពីអធិការរងខណ្ឌមានជ័យទៅជាអធិការ នៃអធិការដ្ឋានខណ្ឌសែនសុខ ក្នុងនោះមេប៉ុស្តិ៍មួយចំនួន ក៏ត្រូវបានប្រកាសជាផ្លូវការ និងមានការបំពាក់ស័កិ្ត២១៨នាក់ផងដែរ៕ ហេង នរិន្រ្ទ


ចែករំលែក៖