ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំង​ធុង​អាវុធ​គីមី ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង ​និង​អាវុធ​គីមី សហការ​ បានរកឃើញ ​

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្រុមការងារប្រយុទ្ធប្រឆាំង ​និង​អាវុធ​គីមី សហការ​ជាមួយ​ជាមួយ​នគរ​បាល​មូលដ្ឋានបានចុះទៅត្រួសត្រាយ​​ផ្លូវ ឆ្ពោះទៅ​ទីតាំង​ធុងអាវុធគីមីដើម្បីងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ផ្នែកអាវុធគីមីរបស់អង្គការសហប្រជាជាតិដែលគ្រោងនឹងមកដល់ខេត្តមណ្ឌលគិរី​នា​ពេល​ឆាប់​ៗ​នេះ។

ដើម្បីចុះ​ទៅ​ពិនិត្យ​​ និង​រក​វិធានការ​ដោះស្រាយ​ ឬ​បំផ្លាញឲ្យអស់នូវសំណល់​ដ៏​គ្រោះថ្នាក់​នោះ​ ។

នៅ​​ថ្ងៃ​ទី​១១ ធ្នូឆ្នាំ២០១២​ក្រុមការងារប្រយុទ្ធប្រឆាំង​អាវុធ​គីមី​ បានរ​កឃើញ​ទីតាំង​គ្រាប់​មានចំនួន១១​ ចំណុចស្មើ១១ធុង(មិនទាន់ផ្ទុះទាំងអស់)ស្ថិតក្នុងភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ​។

ប្រតិបត្តិការ​នេះ ​ក្រោម​ការដឹកនាំរបស់ឧត្តមសេនីយទោ ចា វ៉ា​ន់​ថា អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​និង​អាវុធ​គីមី​ដែល​ក្រុមការងារ​មាន​ចំនួន១០នាក់ក្នុងនោះក្រុមការងា​ស៊ី​ម៉ាក់​មាន​ចំនួន​​៦​នាក់ក្រុមការងារប្រយុទ្ធ​ប្រឆាំង​និងអាវុធគីមីចំនួន​​៤​នាក់ ។
​គ្រាប់មានចំនួន១១ចំណុចស្មើ១១ធុង(មិនទាន់ផ្ទុះទាំងអស់)នោះជាសំណល់សម័យសង្គ្រាមវៀតណាម-​​អា​មេ​រិក។

ហើយនេះ​​ បាន​និង​​កំពុង​បង្ករការព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋរស់នៅស្រុក​អូរ​រាំងនាំគ្នា​ដេក​មិន​លក់​ ដោយសារតែ​​ខ្លាច​​ការ​សាយភាយ​នូវ​មេរោគ​នានា​បញ្ចេញពីគ្រាប់បែក​គីមីដែលសល់តាំងពីសម័យអាមេរិចទម្លាក់ក្នុងទឹកដី​កម្ពុជា​ យើង ៕ សហការី

 


ចែករំលែក៖