ខេត្តមណ្ឌលគិរី ៖ ក្រុមការងារប្រយុទ្ធប្រឆាំង និងអាវុធគីមី សហការជាមួយជាមួយនគរបាលមូលដ្ឋានបានចុះទៅត្រួសត្រាយផ្លូវ ឆ្ពោះទៅទីតាំងធុងអាវុធគីមីដើម្បីងាយស្រួលដល់មន្ត្រីជំនាញផ្នែកអាវុធគីមីរបស់អង្គការសហប្រជាជាតិដែលគ្រោងនឹងមកដល់ខេត្តមណ្ឌលគិរីនាពេលឆាប់ៗនេះ។
ដើម្បីចុះទៅពិនិត្យ និងរកវិធានការដោះស្រាយ ឬបំផ្លាញឲ្យអស់នូវសំណល់ដ៏គ្រោះថ្នាក់នោះ ។
នៅថ្ងៃទី១១ ធ្នូឆ្នាំ២០១២ក្រុមការងារប្រយុទ្ធប្រឆាំងអាវុធគីមី បានរកឃើញទីតាំងគ្រាប់មានចំនួន១១ ចំណុចស្មើ១១ធុង(មិនទាន់ផ្ទុះទាំងអស់)ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំរបស់ឧត្តមសេនីយទោ ចា វ៉ាន់ថា អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនិងអាវុធគីមីដែលក្រុមការងារមានចំនួន១០នាក់ក្នុងនោះក្រុមការងាស៊ីម៉ាក់មានចំនួន៦នាក់ក្រុមការងារប្រយុទ្ធប្រឆាំងនិងអាវុធគីមីចំនួន៤នាក់ ។
គ្រាប់មានចំនួន១១ចំណុចស្មើ១១ធុង(មិនទាន់ផ្ទុះទាំងអស់)នោះជាសំណល់សម័យសង្គ្រាមវៀតណាម-អាមេរិក។
ហើយនេះ បាននិងកំពុងបង្ករការព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋរស់នៅស្រុកអូររាំងនាំគ្នាដេកមិនលក់ ដោយសារតែខ្លាចការសាយភាយនូវមេរោគនានាបញ្ចេញពីគ្រាប់បែកគីមីដែលសល់តាំងពីសម័យអាមេរិចទម្លាក់ក្នុងទឹកដីកម្ពុជា យើង ៕ សហការី