ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនជនសង្ស័យបីនាក់ពាក់ព័ន្ធករណីលួចនិងករណីបង្កឲ្យខូចខាតមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ ​នៅរសៀលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យបីនាក់ ពាក់​ព័ន្ធករណី​លួច និងករណីបង្កធ្វើ​ឱ្យខូច​ខាតទ្រព្យសម្បត្តិ អ្នកដទៃ ត្រូវបញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ។

ជនសង្ស័យពីរ​នាក់ពាក់ព័ន្ធករណីលួចទី១​ មានឈ្មោះ  ទៃ ជៀន ភេទប្រុស អាយុ២៣ឆ្នាំ ជា​កម្មករសំណង់ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ទី២​ ឈ្មោះ កែន ស្រ៊ាង​ ហៅសឿ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង​ ។​  ចំណែកជនសង្ស័យទី៣​ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃមានឈ្មោះមុត លីណាន ភេទប្រុស អាយុ៣១ឆ្នាំ​មានទីលំនៅ ភូមិ ទេពអរជូន ឃុំកោះខែល ស្រុកស្អាង។

ហេតុការណ៍ឃាត់ខ្លួននេះ​ ជនសង្ស័យ​ ធ្វើឡើង​កាលពី អង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ខែ ខែ​ធ្នូ គ.ស២០១៧ នៅចំណុចស្រុកស្អាង និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕​ ឆ ដា

 


ចែករំលែក៖