ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ាក់ប្រហារជីវិតក្រុមភេរវកម្មIS៣៨នាក់

ចែករំលែក៖

អ៊ីរ៉ាក់ទើបតែបានប្រហារជីវិត ក្រុមភេរវកម្ម IS ៣៨នាក់ ដោយចោទប្រកាន់ពីបទវាយប្រហារគ្រាប់បែកសម្លាប់សន្តិសុខនៅក្នុងប្រទេសនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី១៤ ខែធ្នូ ក្រសួងយុត្តិធម៌បារាំងបានប្រកាសថា មន្ត្រីអនុវត្តច្បាប់ប្រទេសនេះបាន កាត់ទោសប្រហារជីវិត ក្រុមភេរវកម្ម៣៨នាក់ មកពីក្រុមភេរវកម្មIS ។

សូមបញ្ជាក់ផងដែរថា ក្រុមភេរវកម្ម ត្រូវបានចោទប្រកាន់ សម្លាប់ បុគ្គលិកសន្តិសុខអ៊ីរ៉ាក់ ដោយបំផ្ទុះគ្រាប់បែក ។ នៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា ការតវ៉ាទាំងឡើយដើម្បីរួចផុតពីទោសប្រហារជិវិតគឺគ្មានប្រសិទ្ធិភាព ឡើយ គឺត្រូវតែប្រហារជីវិត។

កន្លងមកកាលពីថ្ងៃទី៩ ខែធ្នូ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al Abadiកាលពីថ្ងៃទី ៩ ខែធ្នូ បានប្រកាសបញ្ចប់សង្គ្រាមប្រឆាំងភេរវកម្ម ដោយទឹកដីអ៊ីរ៉ាក់ទាំងអស់ត្រូវបានរំដោះចេញពីក្រុម IS ។

មានប្រសាសន៍នៅក្នុងសន្និសីទ កាសែតនៅទីក្រុងបាតដាត នាយករដ្ឋមន្ត្រី Abadiបានបញ្ជាក់ថា កម្លាំងទាហានអ៊ីរ៉ាក់បានគ្រប់គ្រងទាំងស្រុងតំបន់ព្រំដែនជាប់ស៊ីរី ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ IS ។ សង្គ្រាមវាយប្រហារប្រឆាំងក្រុមភេរវកម្មបានបញ្ចប់ទាំងស្រុង។

នៅថ្ងៃទី ៩ ខែធ្នូនោះដែរ អ៊ីរ៉ាក់ក៏បានដង្ហែក្បួនព្យុហយាត្រា យោធាជាទ្រង់ទ្រាយធំអបអរនូវជ័យជំនៈ និងជាការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសនេះ៕ ម៉ែវ សាធី


ចែករំលែក៖