ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ ខណ្ឌឫស្សីកែវឃាត់រថយន្តដឹក ដីដឹកខ្សាច់ជាច្រើនគ្រឿង បំផ្លាញផ្លូវមិនគោរពការណែនាំ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាល ចរាចរណ៍បានប្រើវិធានការក្តៅ ស្ទាក់ឃាត់រថយន្តដឹកដីដឹកខ្សាច់ ចំនួន១៥គ្រឿងដែលធ្វើចរាចរណ៍ នៅលើដឹងផ្លូវ មិនគ្របឲ្យបានត្រឹមត្រូវខុសលក្ខណៈស្តង់បច្ចេកទេស បណ្តាល ឲ្យដី និងខ្សាច់ជ្រុះប្រឡាក់ពេញផ្លូវ បង្កឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរផ្គើននឹងអាជ្ញាធរ ដែលធ្លាប់ហាមឃាត់ជាច្រើនលើកច្រើនសារ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ៤រសៀលថ្ងែព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច គល់ស្ពានព្រែកព្នៅ និងតាមផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

តាមអាជ្ញាធរ បានឲ្យដឹងថា ការឃាត់រថយន្តដឹកដីនិងខ្សាច់នេះធ្វើឡើង តាមការណែនាំរបស់ លោកឃួង ស្រេង អភិបាលរាជធានីគ្នំពេញ បន្ទាប់ពីរថយន្តទឹកនោះធ្វើចរាចរណ៍ដឹកដី និងខ្សាច់ ដោយមិនបានគ្របតាមការណ៍ណែនាំរបស់អាជ្ញាធរ ។

គេដឹងថា រថយន្តទាំងនោះ បានដឹកដីចេញពីរណ្តៅ លោកឧកញ៉ា ញឹក ផន ហៅតាកៅ ចេញពីទំបន់កប់ស្រូវ យកទៅចាក់នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា និងខ្លះទៀត ដឹកខ្សាច់ចេញពីដេប៉ូខ្សាច់ របស់លោកឧកញ៉ាញឹក ផន ហៅតាកៅ នៅមុខ ហ្គ្រែនភ្នំពេញយកទៅចាក់នៅខណ្ឌសែនសុខ ក៍ត្រូវសមត្ថកិច្ចស្ទាក់ឃាត់តែម្តង ។

តាមព័ត៌មានឲ្យដឹងថា នៅកំណាត់ផ្លូវជាតិលេខ ៥ និងផ្លូវលេខ ៥៩៨ និងផ្លូវទំនប់កប់ស្រូវ ក្នុងមូលដ្ឋាន សង្កាត់ស្វាយប៉ាក គេតែឃើញរថយន្តដឹកដីនិងខ្សាច់ មិនគ្របឲ្យបានត្រឹមត្រូវជាហេតុឲ្យដីជ្រុះប្រឡាក់ពេញផ្លូវ ។ម្យ៉ាងទៀត រថយន្តទាំងនោះដឹកដី និងខ្សាច់គគ្រឹក គគ្រេង បំផ្លាញផ្លូវ ដែលដីនិងខ្សាច់ទាំងនោះដឹកចេញពីដេប៉ូលោកឧកញ៉ា ញឹក ផន ហៅ តាកៅ ,ដេប៉ូ ឈ្មោះលីគឹមហេង និងចែមួយ។កន្លងមក ដេប៉ូខ្សាច់ទាំងនោះ ត្រូវបានអាជ្ញាធរ ចុះទៅណែនាំជាបន្តបន្ទាប់ឲ្យគ្របឲ្យបានត្រឹមត្រូវតែម្ចាស់មិនស្តាប់តាមការណែនាំ ជាហេតុធ្វើឲ្យដី និង ខ្សាច់ជ្រុះពេញផ្លូវ ដីហុយទ្រលោម បង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ រថយន្តទាំង១៥គ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅទុកចំណត់រថយន្តគីឡូម៉ែត្រលេខ ៩ដោយឲ្យម្ចាស់ រក្សាដោយខ្លួនឯង ដើម្បីរង់ចាំដោះស្រាយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ៕ អរុណរះ


ចែករំលែក៖