ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនមនុស្ស២នាក់ប្តីប្រពន្ធ និងថ្នាំ១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួនបន្ទាប់ពីស្រាវជ្រាវកាលពីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១ និង០០នាទី នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ ផ្លូវសហព័ន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រត្តិបត្តការនេះ ដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដែលទើបតែមកកាន់តំណែងថ្មី និងអធិការរងទទួលផែនព្រហ្មទណ្ឌរួម និងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត បានចុះស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសករណីគ្រឿងញៀន។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង២នាក់នោះ១ ឈ្មោះ ទួន ចាន់តូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរប៉ះកង់ម៉ូតូ និងប្រពន្ធឈ្មោះ ជា ចាន់ឌី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ ផ្លូវសហព័ន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា មុនឈានទៅឃាត់ខ្លួនប្តីប្រពន្ធខាងលើខណៈមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថា ប្តីប្រពន្ធខាងលើសង្ស័យប្រព្រឹត្តនូវអំពើជួញដូរគ្រឿងញៀនឲ្យទៅអ្នកផ្សេងប្រើប្រាស់ ទើបលោកអធិការនគរបាលខណ្ឌបញ្ជាឲ្យកម្លាំងជំនាញចុះទៅបង្ក្រាបបានតែម្តង។

ក្នុងនោះដកបានថ្នំាញៀនមួយកូនកញ្ចប់ថង់តូច និងថង់វេចខ្ចប់ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានប្រាប់ថា ថ្នាំញៀនខ្លួនបានលក់បន្តទៅឲ្យមូយខេត្តអស់ហើយ និងបានឲ្យគេទៅយកបន្ថែមតែមូយមិនទាន់យកមកប្រគល់ឲ្យខណះសមត្ថកិច្ចចុះបង្ក្រាបមុន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖