ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋអះអាងថា កំពុងជិះម៉ូតូសុខៗ ស្រាប់តែដួលសន្លប់បាត់ស្មារតី ដោយសង្ស័យថា ជាករណីខ្យល់គរ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៩ព្រឹក ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ចំណុចផ្លូវកែងលេខ១៩៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសរងគ្រោះជាអ្នករត់ ម៉ូតូឌុបម៉ាកC125 ស៊េរី08 ស្លាក់លេខ ភ្នំពេញ1AL2034 ឌុបមនុស្សម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង៕ ស សម