ខេត្តរតនគិរី៖ បុរសម្នាក់ទៅកាត់ដើមឈើនៅចម្ការរបស់ខ្លួនមិនប្រយត្ន័ រលំដួលត្រូវជើងម្ខាងបណ្ដាលឲ្យបាក់ជើង ខាងស្តាំ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង១៤នាទីព្រឹក ថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ត្រង់ចំណុចអូរក្រែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កែវ ក្លិល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយត្រូវដើមឈើរលំសង្កត់បាក់ជើងស្ដាំម្ខាង។
ក្រោយកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់៕ សហការី