ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសម្នាក់បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែគេចមិនផុត ពីកណ្ដាប់ដៃប្រជាពលរដ្ឋដេញចាប់បានម្នាក់ស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ។
ករណីខាងលើនេះ បានធ្វើឡើងកាលពី ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២០៨ ភូមិទី៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះចាន់ វាសនារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។
វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GK5734 លេខតួ.ម៉ាស៊ីន9797629 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ទូរសព្ទ័ដៃម៉ាកihone6 ពណ៌ខ្មៅគ្មានស៊ីមកាតជារបស់ជនរងគ្រោះ(បានប្រគល់ជូនជនរងគ្រោះវិញ) ។
ជនរងគ្រោះឈ្មោះSIMICIN CRISTAIN IULIAN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត06.03.1982 ជនជាតិROMANIAកាន់លិខិតឆ្លងដែនលេខ: 055225205 មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ មានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ស តារា